ព័ត៌មានអន្តរជាតិ

រុស្សី នឹងពិភាក្សាបញ្ហាសន្តិភាព នៅអ៊ុយក្រែន ជាមួយនឹងក្រុមប្រទេស BRICS

រូបភាពពី៖​ AFP

បរទេស៖ រដ្ឋាភិបាលទីក្រុងមូស្គូ បានដាក់ផែនការរួចមកហើយក្នុងការចូលរួម កិច្ចប្រជុំពិភាក្សាគ្នាជាមួយនឹងបណ្តាសមាជិកប្រទេស BRICS ផ្សេងទៀតក្រោយកិច្ចប្រជុំដើម្បីសន្តិភាព ជូនអ៊ុយក្រែន រៀបចំឡើងដោយប្រទេសអារ៉ាប៊ីសាអូឌីត កាលពីចុងសប្តាហ៍កន្លងមកនេះ។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា លើកលែងតែប្រទេសរុស្សី ប៉ុណ្ណោះក្រៅពីនោះបណ្តាប្រទេសក្នុងសមាជិករបស់ BRICS ផ្សេងទៀតដែលមានដូចជាចិន ឥណ្ឌា ប្រេស៊ីលនិងអាហ្វ្រិកខាងត្បូង សុទ្ធត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំនៅអារ៉ាប៊ីសាអូឌីត ទាំងអស់។

មន្ត្រីទូតជាន់ខ្ពស់របស់រុស្សីបានថ្លែងថាទោះបីជារុស្សី មិនបានចូលរួមកិច្ចប្រជុំនេះក្តីវានៅតែមិនមានអ្វី ដែលគួរឲ្យកត់សំគាល់នោះដែរទោះបីជាមានការចូលរួមពីសំណាក់ក្រុមប្រទេស BRICS ផ្សេងទៀត។

គួរឲ្យដឹងដែរថា នៅមុនកិច្ចប្រជុំកំពូលដែលរៀបចំដោយអារ៉ាប៊ីសាអូឌីត ទីក្រុងមូស្គូ បានរិះគន់ព្រឹត្តិការណ៍នេះ ដោយនិយាយថា អ្នកគាំទ្រលោកខាងលិច របស់ក្រុងគៀវគ្រាន់តែស្វែងរកដាក់រូបមន្តរបស់ Zelensky លើប្រជាជាតិ នៃសកលលោកដែលស្ថិតនៅភាគខាងត្បូងខណៈពេលដែលកំពុងបិទភ្នែកមើលស្ថានភាព នៃជនជាតិភាគតិចនៅអ៊ុយក្រែន នៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលទីក្រុងគៀវ៕ ប្រែសម្រួល៖ស៊ុនលី

To Top