ព័ត៌មានអន្តរជាតិ

“សប្តាហ៍ចិន-អាស៊ាន២០២៣” បានសម្ពោធបើក​ ដោយជោគជ័យ នៅខេត្តហុកគៀន ប្រទេសចិន

កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ មជ្ឈមណ្ឌលចិន-អាស៊ាន ការិយាល័យ ទំនាក់ទំនងអន្តរជាតិនៃខេត្តហុកគៀន និងរដ្ឋបាលក្រុងហ្វូចូវ នៃខេត្តហុកគៀន បានរួមគ្នារៀបចំធ្វើពិធីសម្ពោធ បើកសកម្មភាព“សប្តាហ៍ចិន-អាស៊ាន ២០២៣” ។ មន្ត្រីជាន់ខ្ពស់ ឯកអគ្គរាជ/រដ្ឋទូត និងមន្ត្រីការទូតបរទេសប្រចាំនៅចិន អ្នកជំនាញនៃធនាគារគំនិត និងតំណាងប្រព័ន្ធសារព័ត៌មាន មកពីប្រទេសចិន និងអាស៊ានចំនួនលើសពី៣០០រូប បានចូលរួមសកម្មភាពលើកនេះ ។

លោក Shi Zhongjun អគ្គលេខាធិការមជ្ឈមណ្ឌលចិន-អាស៊ាន បានលើកឡើងថា ទោះជាសភាពការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណាក្តី ក៏អាស៊ាន បានខិតខំ ក្នុងការគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ជាប់រហូត និងបានរក្សានិន្នាការអភិវឌ្ឍន៍ដ៏ប្រសើរ ។ ក្រោមសភាពការណ៍ថ្មី ប្រទេសចិន និងអាស៊ាន កំពុងពួតដៃ ប្រកៀកស្មាគ្នា ពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្រ ផលប្រយោជន៍បានរួមបញ្ចូលគ្នាកាន់តែស្អិតល្មួត ការស្វែងយល់ពីគ្នា រវាងប្រជាជននិងប្រជាជន មានភាព កាន់តែស៊ីជម្រៅ ក៏ដូចជាខិតខំជំរុញ ដំណើរការសមាហរណកម្មក្នុងតំបន់ បានក្លាយជាកម្លាំងចលករ សម្រាប់ជំរុញ ការអភិវឌ្ឍ ដោយនឹងនរ របស់តំបន់ និងសកលលោក ដើម្បីកសាងនិងចែករំលែកស្រុកកំណើតដ៏ល្អរបស់គ្នានាពេលអនាគត ។
សង្ឃឹមតាមរយៈសកម្មភាព“ សប្តាហ៍ចិន-អាស៊ាន២០២៣” យើងនឹងបន្តរឹតចំណងមិត្តភាពទ្វេភាគី ជំរុញការសម្រេចគោលដៅ រួមរបស់ទ្វេភាគី ដើម្បីជំរុញទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាស៊ាន ឱ្យអភិវឌ្ឍក្នុងគ្រប់វិស័យ ប្រកបដោយគុណភាពខ្ពស់ និងជានិរន្តរភាព៕
អត្ថបទ៖ ដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top