ព័ត៌មានអន្តរជាតិ

ប៉ូឡូញ ដាក់ពង្រាយយោធាជាង១០០០នាក់ ទៅព្រំដែនជាមួយនឹងបេឡារូស

រូបភាពពី៖​ AFP

បរទេស៖ កងកម្លាំងយោធា នៃប្រទេសប៉ូឡូញ បានប្រកាសក្នុងការដាក់ពង្រាយកងទ័ពរបស់ខ្លួនជាច្រើនរយនាក់ ទៅកាន់តំបន់ព្រំដែនជាមួយនឹងប្រទេសបេឡារូស ហើយក្រោយស្ថានការតានតឹង នៅតែបន្តកើនឡើងនៅតំបន់ជួរមុខ។

យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុង Warsaw បានស្តីបន្ទោសស្ថានភាពដែលកំពុងឡើងកំដៅ ដោយសារបញ្ហាអន្តោប្រវេសផងនិងវត្តមានរបស់ក្រុមទាហានស៊ីឈ្នួលរុស្សិ Wagner ដែលបានមកតាំងមូលដ្ឋានក្នុងប្រទេសបេឡារូសផងនោះ។

ក្រសួងការពារជាតិប៉ូឡូញ បានចេញសេចក្តីរាយការណ៍នេះដោយបញ្ជាក់ថា យោធាប្រមាណជាជាង១០០០នាក់នឹងត្រូវដាក់ពង្រាយ ទៅកាន់តំបន់ព្រំដែនជាមួយនឹងបេឡារូស ខណៈដែលបច្ចុប្បន្នប៉ូឡូញមានវត្តមានយោធាប្រមាណជា២០០០នាក់រួចទៅហើយនៅទីតាំងនោះ។

គួរឲ្យដឹងដែរថាសំពាធរវាងគ្នាបានកើតឡើង ចាប់តាំងតែពីពេលដែលក្រុមទាហានស៊ីឈ្នួលរុស្សី Wagner បានសម្រេចមកតាំងទីមូលដ្ឋានក្នុងប្រទេសបេឡារូស ជាថ្នូរនឹងគេចវេសទោសទណ្ឌ ក្នុងប្រទេសដោយសារហេតុការណ៍ធ្វើរដ្ឋប្រហារ កាលពីខែមិថុនាកន្លងមកហើយបច្ចប្បន្នបញ្ហាអន្តោប្រវេសក៏មានចំនួនកើនឡើងខ្លាំង ដោយក្នុងឆ្នាំនេះមានប្រមាណជា១៩០០០នាក់ធៀបទៅនឹងឆ្នាំទៅដែលមានត្រឹមតែ១៦០០០នាក់៕ ប្រែសម្រួល៖ស៊ុនលី

To Top