បរទេស៖ ភ្នាក់ងារសំងាត់របស់អ៊ុយក្រែន បានអះអាងថា ខ្លួនបានកសាងបណ្តាញធ្វើចារកម្មដ៏ធំមួយនៅក្នុងប្រទេសរុស្សី។
យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់ទីប្រឹក្សាផ្ទាល់របស់ប្រធានាធិបតីអ៊ុយក្រែន បានអះអាងទៀតថាតាមរយៈបណ្តាញនេះអ៊ុយក្រែន នឹងបើកការវាយប្រហារយ៉ាងខ្លាំងក្លាបន្ថែមទៀតតាមរយៈយន្តហោះដ្រូន។
ថ្លែងទៅកាន់បណ្តាញទូរទស្សន៍ 24TV មន្ត្រីជាន់ខ្ពស់រូបនេះបាននិយាយថា៖ខ្ញុំជឿជាក់ថាចំនួយវាយប្រហារដោយអ៊ុយក្រែនទៅលើប្រទេសរុស្សីតាមរយៈដ្រូននឹងមានការកើនឡើង ដោយក្នុងនោះជាក់ស្តែងដូចជាការផ្ទុះដ៏ខ្លាំងក្លានៅរោងចក្រមួយកន្លែងក្នុងទីក្រុង Sergiyev Posad កាលពីថ្ងៃពុធជាដើមដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់១នាក់និងរបួដល់ទៅ៨០នាក់។
ទោះបីជាយ៉ាងណាក្តីអាជ្ញាធររុស្ស៊ី បាននិយាយថា ការផ្ទុះនេះបានកើតឡើងនៅក្នុងកន្លែងដែលផលិតគ្រាប់កាំជ្រួចហើយមកទល់ពេលនេះក្រុមអ្នកស៊ើបអង្កេត កំពុងតែពិនិត្យមើលបញ្ហានេះ ប៉ុន្តែពួកគេបានបដិសេធថា ឧប្បត្តិហេតុមិនបានបង្កឡើងដោយការវាយប្រហារ ដោយយន្តហោះដ្រូនណានោះឡើយ៕ ប្រែសម្រួល៖ស៊ុនលី