ព័ត៌មានអន្តរជាតិ

Update ៖ តុលាការធម្មនុញ្ញថៃ បដិសេធបើកសវនាការ លើករណីជំទាស់អ្នកបោះឆ្នោត ដោយកំណត់ការបោះឆ្នោត ជ្រើសរើសនាយករដ្ឋមន្ត្រី នៅថ្ងៃទី២២ សីហា

ប្រភព ៖ AFP

បាងកក ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ថា តុលាការធម្មនុញ្ញ របស់ប្រទេសថៃឡង់ដ៏ បានបដិសេធបើកសវនាការ លើករណីលើការជំទាស់ ដល់អ្នកឈ្នះការបោះឆ្នោតលោក Pita Limjaroenrat ដើម្បីក្លាយជានាយករដ្ឋមន្ត្រី ដោយជម្រះផ្លូវច្បាប់ សម្រាប់ការបោះឆ្នោត ដឹកនាំថ្មីនៅក្នុងសភា ។

គួរបញ្ជាក់ថា សេចក្តីសម្រេចនេះ នាំឱ្យប្រទេសថៃឡង់ដ៏ ឈានមួយជំហានកាន់តែកៀក ទៅនឹងសក្តានុពលនៃការបញ្ចប់ភាព ជាប់គាំងខាងផ្នែកនយោបាយ ដែលបានកាន់កាប់ព្រះរាជាណាចក្រ ចាប់តាំងពីការបោះឆ្នោតសកល នៅក្នុងខែឧសភាកន្លងមកនេះ ។

តុលាការបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “តុលាការធម្មនុញ្ញ បានយល់ព្រមជាឯកច្ឆ័ន្ទ ក្នុងការមិនទទួលយក សំណុំរឿងនេះសម្រាប់សវនាការមួយនេះ” ។

កាលពីរសៀលថ្ងៃពុធ លោក Wan Muhamad Noor Matha ប្រធានសភា បានប្រកាសថា ការបោះឆ្នោតបន្ទាប់ សម្រាប់នាយករដ្ឋមន្ត្រី ត្រូវបានកំណត់នៅថ្ងៃទី២២ ខែសីហា ។

គណបក្ស Move Forward Party ហៅកាត់ថា (MFP) របស់លោក Pita បានឈ្នះអាសនៈច្រើនជាងគេ នៅក្នុងការស្ទង់មតិកាលពីខែឧសភា ដោយជំរុញឱ្យមានការគាំទ្រ ពីប្រជាជនថៃវ័យក្មេង និងនៅទីក្រុងដើម្បីបញ្ចប់ការគ្រប់គ្រង ដែលគាំទ្រដោយកងទ័ពអស់ជិត១ទសវត្សរ៍កន្លងមកនេះ ។

ប៉ុន្តែបុរសវ័យ៤២ឆ្នាំ ដែលមានការអប់រំ នៅសាកលវិទ្យាល័យ Harvard ត្រូវបានបរាជ័យក្នុងការប្រជែងមុខ តំណែងរបស់គាត់ ដើម្បីក្លាយជានាយករដ្ឋមន្ត្រី ដោយទំនាក់ទំនង នៃកងកម្លាំងអភិរក្សដែលគួរឱ្យភ្ញាក់ផ្អើល ដោយការសន្យារបស់គាត់ដើម្បីធ្វើកំណែទម្រង់ច្បាប់ ប្រមាថដល់អង្គព្រះមហាក្សត្រ និងផ្តាច់មុខអាជីវកម្ម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top