បរទេស៖ សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រម្សិលមិញនេះបានប្រកាសថា ត្រៀមខ្លួនក្នុងការផ្លាស់ប្តូរទីតាំងឈរជើងរបស់ដ្រូនយោធាចំនួន២គ្រឿង ចេញពីប្រទេសនីហ្សៀ ហើយខណៈដែលកំពុងទទួលបានការគម្រាមកំហែង ពីសំណាក់រដ្ឋាភិបាលយោធាថ្មីរបស់ប្រទេស។
យោងតាមការចេញផ្សាយរបស់ RT សេចក្តីប្រកាសនេះត្រូវបានធ្វើឡើង ដោយមេញ្ជាការទ័ពអាកាសអាមេរិក James Hecker ដោយក្នុងនោះលោកបានបញ្ជាក់ទៀតថា ដំណើរការស្វែងរងទីតាំងថ្មីនៅតំបន់ភាគខាងជើងនៃតំបន់ Sahel នៅអាហ្វ្រិក និងតំបន់សាហារ៉ា ជាមួយនឹងសម្ព័ន្ធមិត្តអាហ្វ្រិកផ្សេងទៀតកំពុងធ្វើឡើង ដើម្បីអាចផ្លាស់ប្តូរទីតាំងយោធារបស់ខ្លួនចេញពីនីហ្សៀបាន។
លោក Hecker បានបញ្ជាក់ទៀតថា ទោះបីជាយ៉ាងណាក្តីមកទល់នឹងពេលនេះរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន នៅមិនទាន់បានធ្វើការសម្រេចចិត្តនៅឡើយទេដើម្បីកំណត់យកទីតាំងជំនួសឲ្យនីហ្សៀ។
លោកបានពន្យល់ទៀតថា៖ ការសម្រេចចិត្តនឹងអាចត្រូវការពេលវេលាច្រើនសប្តាហ៍ឬយូរជាងនេះហើយជឿជាក់ថា ការដោះដូរលើកនេះនឹងធ្វើឲ្យមានការប៉ះពាល់ ដល់បេសកកម្មក្នុងការប្រតិបត្តិការប្រឆាំងនឹងក្រុមភេវរកម្មក្នុងតំបន់។
គួរឲ្យដឹងដែរថាមុនពេលដែលរដ្ឋាភិបាលយោធាថ្មីនោះសហរដ្ឋអាមេរិកនិងបារាំងមានចំនួនកងទ័ព១០០០នាក់និង១៥០០នាក់រៀងគ្នានៅក្នុងប្រទេសនីហ្សៀនិងមូលដ្ឋានទ័ពមួយចំនួននៅក្នុងតំបន់ Niamey និងទីក្រុងភាគខាងត្បូងជាដើម៕ ប្រែសម្រួល៖ស៊ុនលី