ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ កិច្ចសហប្រតិបត្តិការ BRICS គឺជាអនាគត

កិច្ចជំនួបលើកទី១៥ នៃថ្នាក់ដឹកនាំប្រទេស BRICS ជិតនឹងបើកធ្វើ នៅអាហ្វ្រិកខាងត្បូង ។ ហេតុនេះហើយ ពិភពលោកទាំងមូល កំពុងនាំគ្នា ពិគ្រោះពិភាក្សា យ៉ាងកក់ក្តៅអំពីប្រទេស BRICS ក្នុងនោះប្រធានបទដ៏គន្លឹះមួយ គឺ ការពង្រីកចំនួនសមាជិក នៃប្រទេស BRICS ។

យោងតាមដំណឹង មកពីអាហ្រ្វិកខាងត្បូងឱ្យដឹងថា បច្ចុប្បន្ននេះ ប្រទេសជាង ៤០ បានបង្ហាញពីការរំពឹងទុក ឱ្យចូលជារដ្ឋសមាជិក នៃប្រទេស BRICS ក្នុងនោះ ប្រទេសជាង ២០ បានដាក់ជូនសំណើសុំជាផ្លូវការ ។ លោក Sooklal បេសកជនពិសេស ទទួលបន្ទុកកិច្ចការ BRICS របស់អាហ្រ្វិកខាងត្បូង បានលើកឡើង ក្នុងពេលផ្តល់ បទសម្ភាសន៍ពិសេសជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនថា ប្រទេសជាច្រើនរំពឹងថា នឹងចូលរួមក្នុង “មហាគ្រួសារ” របស់ប្រទេស BRICS ដែលបង្ហាញពីជំនឿចិត្ត របស់សហគមន៍អន្តរជាតិ ចំពោះសមត្ថភាពដឹកនាំ របស់ប្រទេស BRICS ក្នុងការដោះស្រាយបញ្ហាសកល ។

រំលឹកឡើងវិញពីដំណើរឆ្លងកាត់ នៃកិច្ចសហប្រតិបត្តិការ BRICS អាចឃើញថា ការអភិវឌ្ឍគឺជាលក្ខណៈពិសេសដ៏លេចធ្លោបំផុត ។ យោងតាមទិន្នន័យ ដែលចេញផ្សាយ ដោយអង្គការ មូលនិធិរូបិយវត្ថុ អន្តរជាតិបានបង្ហាញថា ពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០២២ សមាមាត្រនៃផលិតផល ក្នុងស្រុកសរុប របស់ប្រទេស BRICS ក្នុង GDP សកល បានកើនឡើងពី ៨,៤ ភាគរយដល់ ២៥,៨ ភាគរយ ក្នុងពេលដំណាលគ្នានេះ ចំណែកសមាមាត្រ នៃផលិតផល ក្នុងស្រុក សរុបរបស់ក្រុមប្រទេស G7 បានធ្លាក់ចុះពី ៦៤,៦ ភាគរយមកនៅត្រឹម ៤២,៩ ភាគរយ ។ នៅឆ្នាំ ២០២២ បើគិតតាមភាពស្មើគ្នា នៃអំណាច ទិញ (ppp) សមាមាត្រនៃ GDP របស់ប្រទេស BRICS ក្នុងទំហំសេដ្ឋកិច្ចសរុប របស់ពិភពលោក បានលើសពី ក្រុមប្រទេស G7 ។

កាលពីថ្ងៃទី ១៥ ខែសីហានេះ ធនាគារអភិវឌ្ឍន៍ថ្មី ដែលស្ថិតក្រោមយន្តការ BRICS បានដាក់ចេញដោយជោគជ័យនូវប័ណ្ណបំណុលចំនួន ១៥ ពាន់លានប្រាក់ Rand នៅក្នុងទីផ្សារ ប័ណ្ណបំណុល ក្នុង ស្រុករបស់អាហ្វ្រិកខាងត្បូង ។ នេះគឺជាលើកទីមួយហើយ ដែលធនាគារ អភិវឌ្ឍន៍ថ្មីបានដាក់ចេញ ប័ណ្ណបំណុល នៃរូបិយវត្ថុ ក្នុងតំបន់ នៅអាហ្វ្រិកខាងត្បូង បន្ទាប់មក ពួកគេក៏នឹងស្វែង រកលទ្ធភាព នៃការដាក់ចេញជាលើកដំបូង នូវប័ណ្ណបំណុល នៃប្រាក់រូពី នៅប្រទេស ឥណ្ឌាក្នុងឆ្នាំនេះ ។ គិតរហូតដល់បច្ចុប្បន្ននេះ ធនាគារអភិវឌ្ឍន៍ថ្មីបានអនុម័ត លើគម្រោងប្រាក់កម្ចីជិត ១០០ ដែលមានទំហំ សរុបដល់ទៅ ៣៥ ពាន់លានដុល្លារអាមេរិក ។

ក្នុងនាមជាយន្តការ សហប្រតិបត្តិការបែបថ្មី យន្តការ BRICS បានក្លាយជាកម្លាំង ដ៏សំខាន់សម្រាប់ដឹកនាំកិច្ច សហប្រតិបត្តិការរវាងប្រទេស កំពុងអភិវឌ្ឍន៍និង ជំរុញអភិបាលកិច្ចសកល ។ ដោយសារបានប្រកាន់ខ្ជាប់ នូវការពិភាក្សាជាមួយគ្នា រួមគ្នាកសាងនិងចែករំលែកជាមួយគ្នា បណ្តាប្រទេស BRICS បានបញ្ចេញ សំឡេងរួម ដើម្បីគាំពារពហុភាគីនិយមនិងជំរុញកំណែ ទម្រង់ នៃប្រព័ន្ធអភិបាលកិច្ចសកល ។ នេះក៏ជាមូលហេតុ ដែលប្រព័ន្ធ សារព័ត៌មាន អន្តរជាតិ បាននាំគ្នាសម្គាល់ឃើញថា ប្រទេស BRICS បានផ្តល់នូវគំនិតថ្មី និង ការបំផុសគំនិតដ៏សំខាន់ ដោយលើកលែង តែសណ្តាប់ធ្នាប់អន្តរជាតិ ដែលដឹកនាំដោយប្រទេស លោកខាងលិច ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីជាប្រទេសលោកខាងលិច បានឃោសនាបំប៉ោង អ្វីដែលហៅថា “ទស្សនៈចុះខ្សោយនៃប្រទេស BRIC” និង”ទស្សនៈដួលរលំ នៃប្រទេស BRIC” ដោយឥតឈប់ឈរក៏ដោយ ក៏ប៉ុន្តែការពិតជាក់ស្តែង បានបញ្ជាក់ថា ប្រទេសកាន់តែច្រើនឡើងៗ បានបង្ហាញពីការ រំពឹងទុកចង់ ចូលជារដ្ឋសមាជិក នៃប្រទេស BRICS ក៏ដូចជាចូលរួមក្នុងកិច្ចសហប្រតិបត្តិការ BRIC ផងដែរ ។ នេះបានបង្ហាញយ៉ាងពេញ លេញនូវកម្លាំងជីវិតនិងឥទ្ធិពលយ៉ាងខ្លាំងក្លា នៃយន្តការសហប្រតិបត្តិការ BRICS ហើយបានឆ្លុះបញ្ចាំងថា ស្មារតី BRICS ដែលប្រកបដោយភាព បើកទូលាយ បរិយាប័ន្ន កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ”គឺ សមស្របនឹងចរន្តនៃយុគសម័យ ។ ដូចការវាយតម្លែ របស់អង្គប្រជុំក្នុងវេទិកាសិក្សា នៃប្រទេស BRICS លើកទី ១៥ កាលពីខែឧសភា ឆ្នាំនេះ ដែលបានលើកឡើងថា “យើងសម្គាល់ឃើញថា កិច្ចសហប្រតិបត្តិការ BRICS គឺជាអនាគត” ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top