បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergey Ryabkov កាលពីថ្ងៃសុក្រម្សិលមិញនេះបានលើកឡើងថា បណ្តាប្រទេសលោកខាងលិច នឹងពុំទទួលបានឳកាសក្នុងការចូលរួមជាមួយនឹង BRICS ឡើយរហូតដល់ពេលដែលពួកគេបញ្ឈប់យកនយោបាយ ធ្វើជាចំណាប់ខ្មាំងប្រឆាំងទៅនឹងប្រទេសដទៃ។
យោងតាមការចេញផ្សាយរបស់ RT សេចក្តីថ្លែងការណ៍របស់លោក Ryabkov បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់ទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង ហើយលោកក៏បានអំពាវនាឲ្យមានដាក់លក្ខខណ្ឌផងដែរ សម្រាប់ប្រទេសសុំចូលជាសមាជិក BRICS គឺដាច់ខាតមិនត្រូវដាក់ទណ្ឌកម្មដោយខុសច្បាប់ទៅសមាជិកណាមួយនៃសមាគមនេះឡោះយ។
ទោះបីជាយ៉ាងណាក្តីលោកបានថ្លែងថាមកទល់ពេលនេះប្រទេសចំនួន៦ដែលត្រូវបានអញ្ជើញឲ្យចូលរួមជាមួយនឹង BRICS ក្នុងកិច្ចប្រជុំនេះដែលក្នុងនោះមានទាំងអាហ្សង់ទីនអេហ្ស៊ីបអេត្យូពីអ៊ីរ៉ង់អារ៉ាប៊ីសាអូឌីតនិងសហភាពអារ៉ាប់រួម។
ទន្ទឹមនឹងនេះដែរ លោកបានសង្កត់ធ្ងន់ថាបណ្តាប្រទេសលោកខាងលិច កំពុងដើរតាមទិសដៅផ្ទុយគ្នា ដូច្នេះគ្មានសំណួរអ្វីទេ ក្នុងការអញ្ជើញនរណាម្នាក់ពីក្រុមនេះ មិនត្រឹមតែចូលរួមក្នុង BRICS ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមក្នុងព្រឹត្តិការណ៍របស់ខ្លួនផ្សេងៗទៀតផងដែរ៕ ប្រែសម្រួល៖ស៊ុនលី