ព័ត៌មានអន្តរជាតិ

លោក Zelensky បារម្ភថា ទីក្រុងគៀវ អាចនឹងត្រូវបានលោកខាងលិច បោះបង់ចោល

រូបភាពពី៖​ AFP

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky កាលពីថ្ងៃម្សិលមិញនេះបានធ្វើការលើកឡើងថា រដ្ឋាភិបាលទីក្រុងគៀវ អាចនឹងបាត់បង់ការគាំទ្រពីសំណាក់លោកខាងលិច ប្រសិនបើជម្លោះរបស់ខ្លួននឹងអាចប៉ះពាល់ទៅដល់ទឹកដិរបស់ប្រទេសរុស្សី។

យោងតាមការចេញផ្សាយរបស់ RT បានសរសេរថា ការអះអាងរបស់មេដឹកនាំអ៊ុយក្រែន រូបនេះបានធ្វើឡើងនៅក្រោយពេលដែលមន្ត្រីរដ្ឋាភិបាលរុស្សី ជាច្រើនបាននាំគ្នាចោទប្រកាន់អ៊ុយក្រែន ថា បានវាយប្រហារតាមបែបភេវរកម្មមកលើទឹកដីរបស់ខ្លួន អស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះហើយសូម្បីតែទីក្រុងមូស្គុផង។

ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់ទូរទស្សន៍កាលពីថ្ងៃចុងសប្តាហ៍កន្លងមកលោក Zelensky បានបញ្ជាក់ថាអ៊ុយក្រែន ខ្លួនឯងបានត្រៀមការប្រយុទ្ធរយៈពេលវែងដើម្បីប្រឆាំងនឹងប្រទេសរុស្សី។

គួរឲ្យដឹងដែរថា នៅពេលដែលត្រូវបានសាកសួរបន្ថែមថា អ៊ុយក្រែន នឹងអាចវាយលុកចូលទៅដល់ទឹកដីរុស្សី វិញឬយ៉ាងណានោះលោក Zelensky បានអះអាងថា វាបង្កើតទៅជាហនិភ័យដ៏ខ្ពស់មួយដែលអ៊ុយក្រែ នឹងអាចនឹងត្រូវបោះបង់ចោលឲ្យនៅដាច់តែឯងពីសំណាក់អ្នកគាំទ្ររបស់ខ្លួនជាពិសេសលោកខាងលិច៕ ប្រែសម្រួល៖ស៊ុនលី

To Top