ព័ត៌មានអន្តរជាតិ

អតីតភ្នាក់ងារ CIA ៖ លោក Zelensky កំពុងទទួលរងការ គម្រាម កំហែងដោយរដ្ឋប្រហារ ដោយយោធា

បរទេស៖អតីតអ្នកវិភាគ និងជាបុគ្គលិក របស់ CIA លោក Larry Johnson កាលពីថ្ងៃអង្គារម្សិលមិញនេះ បានលើកឡើងថាបរាជ័យ នៅសមរភូមិ របស់អ៊ុយក្រែន អាចនឹងរុញច្រានឲ្យក្រុមយោធាអ៊ុយក្រែន នាំគ្នាងាកមកធ្វើការប្រឆាំង ជាមួយនឹងលោកប្រធានាធិបតី Vladimir Zelensky វិញ។

យោងតាមការចេញផ្សាយរបស់ RT លោក Johnson បានបន្តយល់ឃើញទៀតថា ៖ លោក Zelensky ពិតណាស់ដែលកំពុងប្រឈមមុខ ទៅនឹងការគម្រាមកំហែង នៃការបណ្តេញចេញពីតំណែង តាមរយៈរដ្ឋប្រហារដោយ យោធា នៅក្នុងរយៈពេលយ៉ាងយូរ៣ឬ៤ សប្តាហ៍ខាងមុខ ពីព្រោះថាមានការកើតឡើង នៃភាពមិនសប្បាយចិត្តរបស់កងទ័ព ប្រយុទ្ធនៅភខាងខាងកើត ប្រទេសកាន់តែច្រើនឡើង។

ប្រតិបត្តិការវាយបកដ៏ធំ របស់ប្រទេសអ៊ុយក្រែននៅ Zaporozhye ដែលបានចាប់ផ្តើមនៅដើមខែមិថុនា ជាមួយនឹងកងទ័ព ដែលបណ្តុះបណ្តាលដោយ លោកខាងលិច និងរថក្រោះ និងរថពាសដែក ដែលផ្គត់ផ្គង់ដោយណាតូ បានបរាជ័យក្នុងការវាយយកទឹកដី របស់ខ្លួនមិនបាន សូម្បីតែបន្តិចមកវិញឡើយ ។

គួរឲ្យដឹងដែរថាទោះបីជាយ៉ាងណាក្តីកងពលតូច ជាច្រើនបន្ថែមដែលមានបំណងកេងចំណេញលើការវាយលុយដែលបានគ្រោងទុក ត្រូវបានដាក់ពង្រាយ ដើម្បីបន្តការវាយប្រហារ ប៉ុន្តែមកទល់ពេលនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានចាប់ផ្តើមប្រកាសជាសាធារណៈ នូវការខកចិត្តរបស់ពួកគេ ជាមួយនឹងយុទ្ធសាស្ត្រ របស់អ៊ុយក្រែន៕

ប្រែសម្រួល៖ស៊ុនលី

To Top