ព័ត៌មានអន្តរជាតិ

Breaking News ៖ ព្រះមហាក្សត្រថៃ ប្រោសប្រទានដោយកាត់បន្ថយទោស របស់លោក ថាក់ស៊ីន ពីជាប់ពន្ធនាគារ៨ឆ្នាំ មកត្រឹម ១ឆ្នាំ

ប្រភព៖ AFP

បរទេស ៖ ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានប្រោសប្រទាន កាត់បន្ថយការកាត់ទោស ជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ របស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា មកត្រឹម១ឆ្នាំ ។ នេះបើកាសែត royal gazette បានចេញផ្សាយ នៅថ្ងៃសុក្រនេះ។

យោងតាមសារព័ត៌មាន Reuter ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា កាសែត royal gazette បានផ្សាយថា “លោកថាក់ស៊ីន បានទទួលយកឧក្រិដ្ឋកម្មរបស់លោក ហើយលោកបានបង្ហាញពីវិប្បដិសារី” ដោយកាសែតបន្ថែមថា អតីតនាយករដ្ឋមន្ត្រីមានជំងឺ៕
ប្រែសម្រួលៈ ណៃ តុលា

To Top