ព័ត៌មានអន្តរជាតិ

លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន បានពិភាក្សា តាមទូរស័ព្ទជាមួយលោក Park Jin រដ្ឋមន្ត្រីក្រសួងការ បរទេសកូរ៉េខាងត្បូង

ថ្ងៃទី ៣១ ខែសីហា លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន បានពិភាក្សាតាមទូរស័ព្ទជាមួយលោក Park Jin រដ្ឋមន្ត្រីក្រសួងការ បរទេសកូរ៉េខាងត្បូង តាមការណាត់ ។

លោក Wang Yi បានថ្លែងថា ទំនាក់ទំនងរវាងចិន និងកូរ៉េខាងត្បូង មិនត្រូវរងភាពប៉ះពាល់ពីភាគីទីបីនោះទេ ។ ចិននិងកូរ៉េខាងត្បូង ត្រូវប្រកាន់ខ្ជាប់ទិសដៅ ត្រឹមត្រូវ នៃការ ធ្វើកិច្ចសហប្រតិបត្តិការ មេត្រីភាព បង្ការការរំខានពីកត្តាខាងក្រៅ រួមគ្នាជំរុញទំនាក់ទំនងប្រទេស ទាំងពីរឈាន ទៅដល់ទីកាន់តែឆ្ងាយ ។ សេដ្ឋកិច្ចចិនមានសក្តានុពល អភិវឌ្ឍន៍ខ្លាំង ទំហំទីផ្សារចិនធំណាស់ ។ សង្ឃឹមថាភាគីកូរ៉េខាងត្បូង នឹងបង្កើនភាពម្ចាស់ការ ខាងយុទ្ធសាស្ត្រ ទប់ទល់រាល់ទង្វើ ដែលបញ្ច្រាស់នឹង សកលភាវូបនីយកម្ម និងការកាត់ផ្តាច់ទំនាក់ទំនងផ្គត់ផ្គង់ ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការ ផ្តល់ផលប្រយោជន៍ ក្នុងគ្រប់វិស័យរវាងគ្នា និងគ្នាកាន់តែស៊ីជម្រៅ។

ជាការឆ្លើយតប លោក Park Jin បានថ្លែងថា ជូនពរការប្រកួតកីឡាអាស៊ីលើកទី១៩ ដែលជិតនឹង សម្ពោធបើកនៅក្រុងHangzhou ប្រទេសចិនឱ្យទទួល បានជោគជ័យ ។ ភាគីកូរ៉េខាងត្បូងរំពឹងខ្លាំង លើការបង្កើន ការទាក់ទងរវាងថ្នាក់កំពូល ការសន្ទនា និងការផ្លាស់ប្តូរមតិជាមួយចិន ដោយគ្មានបំណងសំដៅ លើបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ និងការផលិតផ្តាច់ទំនាក់ទំនងជាមួយប្រទេស ជាគោលដៅណាមួយនោះទេ។ អ្វីដែលអះអាងថា “លុបចោលកត្តាប្រទេសចិន ” មិនអាចធ្វើបាន និងជាការទទួលយកពុំបាន ។ ភាគីកូរ៉េខាងត្បូង មានឆន្ទៈរួមជាមួយភាគីចិន បន្តឱ្យកិច្ចសហប្រតិបត្តិការ ផ្តល់ផលប្រយោជន៍គ្នា កាន់តែស៊ីជម្រៅ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ ។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិផងដែរ អំពីបញ្ហាដែលជប៉ុនបានបង្ហូរទឹក សំណល់នុយក្លេអ៊ែរចូលក្នុងសមុទ្រ និងបញ្ហាឧបទ្ទីបកូរ៉េជាដើម៕
អត្ថបទ និងរូបដោយវិទ្យុ មិត្តភាពកម្ពុជាចិន

To Top