ព័ត៌មានអន្តរជាតិ

ចិន ព្រួយបារម្ភយ៉ាងខ្លាំង​ ជុំវិញអាកប្បកិរិយារបស់​អង់គ្លេស ចំពោះការបញ្ចេញ ទឹកវិទ្យុសកម្មរបស់ជប៉ុន

រូបភាពពី៖​ KYODO

ប៉េកាំង៖ អ្នកនាំពាក្យស្ថានទូតចិន ប្រចាំនៅអង់គ្លេស បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអាកប្បកិរិយារបស់រដ្ឋាភិបាលអង់គ្លេស ចំពោះការបញ្ចេញទឹកសំណល់ដែលបំពុលដោយនុយក្លេអ៊ែររបស់ជប៉ុន ចូលទៅក្នុងមហាសមុទ្រ។

ថ្មីៗនេះ ការិយាល័យបរទេស អង្គការ Commonwealth & Development Office របស់ចក្រភពអង់គ្លេស បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងដល់រដ្ឋាភិបាលជប៉ុន ក្នុងការចាត់វិធានការ លើការបញ្ចេញទឹកសំណល់វិទ្យុសកម្ម។

អ្នកនាំពាក្យបានឲ្យដឹង “យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអាកប្បកិរិយារបស់រដ្ឋាភិបាលចក្រភពអង់គ្លេស លើបញ្ហានេះ។ ប្រសិនបើចក្រភពអង់គ្លេស នៅតែជាប្រទេស ដែលមានទំនួលខុសត្រូវ ខ្លួនគួរតែបដិសេធដាច់ខាត និងថ្កោលទោស ចំពោះទង្វើខុសឆ្គងរបស់ជប៉ុន”។

អ្នកនាំពាក្យរូបនេះបានលើកឡើងថា “រដ្ឋាភិបាលជប៉ុន ដោយមិនយកចិត្តទុកដាក់ទាំងស្រុង ចំពោះការប្រឆាំងដ៏ខ្លាំងក្លារបស់សហគមន៍អន្តរជាតិ បានចាប់ផ្តើមដោយបង្ខំនូវការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរហ្វូគូស៊ីម៉ា ទៅក្នុងសមុទ្រ ដោយផ្លាស់ប្តូរហានិភ័យនៃការបំពុលនុយក្លេអ៊ែរដល់ពិភពលោកទាំងមូល នេះ​ជា​ទង្វើ​មិន​ទទួល​ខុស​ត្រូវ​យ៉ាង​ខ្លាំង”។

អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា ភាគច្រើន នៃបណ្តាប្រទេសជុំវិញពិភពលោក និងប្រជាជនជាច្រើននៅក្នុងប្រទេសជប៉ុន បានប្រឆាំងនឹងទង្វើនេះ ហើយបានចាត់វិធានការបង្ការជាការឆ្លើយតប៕ ប្រែសម្រួល ឈូក បូរ៉ា

To Top