ព័ត៌មានអន្តរជាតិ

ចិន ព្រមានបណ្តាប្រទេសនៅអាស៊ី ប្រយ័ត្នក្លាយជាកូនបំណុល ភូមិសាស្ត្រនយោបាយ ដោយកងកម្លាំងបរទេស

Xinhua

បរទេស៖ អ្នកការទូតកំពូលរបស់ចិន គឺលោក Wang Yi បានព្រមានថា បណ្តាប្រទេសអាស៊ីអាគ្នេយ៍ត្រូវតែជៀសវាង ការដើរតាមគន្លងរបស់អ៊ុយក្រែន ហើយប្រយ័ត្នចំពោះការប្រើប្រាស់ ជាកូនបំណុលភូមិសាស្ត្រនយោបាយ ដោយកងកម្លាំងបរទេសដែលកំពុង សាបព្រួសភាពមិនចុះសម្រុង ក្នុងតំបន់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយកាលពីថ្ងៃសៅរ៍ថា “វិបត្តិនៅអ៊ុយក្រែនជាការព្រមានអំពី បញ្ហាធ្ងន់ធ្ងន់សម្រាប់មនុស្សជាតិ ហើយសោកនាដកម្មស្រដៀងគ្នានេះ ដែលមិនត្រូវធ្វើឡើងនៅអាស៊ីនោះទេ”។ លោកថា “យើងត្រូវតែលើកកម្ពស់សន្តិសុខ ក្នុងតំបន់តាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការ ហើយប្រឆាំងនឹងការស្វែងរកសន្តិសុខ ដាច់ខាតដោយចំណាយរបស់ប្រទេសដទៃ”។

លោក Wang Yi បានព្រមានអំពី “ឧបាយកលនៅពីក្រោយឆាក” ដែលជាក់ស្តែងសំដៅទៅលើសហរដ្ឋអាមេរិក ដែលកំពុងតែឆាបឆេះនៃវិវាទជុំវិញ ជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូង។ លោកបន្តថា “ក្រុមបាតដៃខ្មៅនេះលាក់ខ្លួន នៅពីក្រោយឆាកត្រូវតែលាតត្រដាង” ។ “ចិនតែងតែមានឆន្ទៈក្នុងការ ធ្វើការជាមួយប្រទេសពាក់ព័ន្ធ ដើម្បីដោះស្រាយភាពខុសគ្នា ឱ្យបានត្រឹមត្រូវតាមរយៈការសន្ទនា និងស្វែងរកមធ្យោបាយប្រកបដោយ ប្រសិទ្ធភាពក្នុងការគ្រប់គ្រង ស្ថានភាពដែនសមុទ្រ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top