ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន ផ្ញើលិខិតអបអរសាទរចំពោះការបើកធ្វើពិព័រណ៍ ឧស្សាហកម្មឆ្លាតវៃអន្តរជាតិចិនឆ្នាំ ២០២៣

នៅថ្ងៃទី ៤ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរចំពោះការបើកធ្វើពិព័រណ៍ឧស្សាហកម្មឆ្លាតវៃអន្តរជាតិចិនឆ្នាំ ២០២៣ ។
លោក Xi Jinping បានលើកឡើងថា ពេលបច្ចុប្បន្ននេះ ឧស្សាហកម្មឆ្លាតវៃ និងសេដ្ឋកិច្ចឌីជីថលកំពុងរីកចម្រើន ដែលបានធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងនូវវិធីសាស្ត្របែងចែកធនធានសកល រូបមន្តអភិវឌ្ឍន៍ឧស្សាហកម្ម និងរបៀបរស់នៅរបស់ប្រជាជន។

ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ជំរុញការរួមបញ្ចូលយ៉ាងស៊ីជម្រៅរវាងបច្ចេកវិទ្យាឌីជីថល និងសេដ្ឋកិច្ចពិតជាបន្តបន្ទាប់ ដើម្បីជំរុញការកសាងប្រទេសខ្លាំងផ្នែកអ៊ីនធើណែតនិងឌីជីថល ។ ប្រទេសចិន មានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសនានាលើពិភពលោក ដើម្បីចាប់យកនិន្នាការថ្មីនៃយុគសម័យឌីជីថល ធ្វើឱ្យការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យឌីជីថលឱ្យកាន់តែស៊ីជម្រៅ ជំរុញការច្នៃប្រឌិត និងការអភិវឌ្ឍឧស្សាហកម្មឆ្លាតវៃ ពន្លឿនការកសាងសហគមន៍រួមវាសនាលំហអ៊ីនធើណែត និងរួមគ្នាខិតខំប្រឹងប្រែងដើម្បីត្រួសត្រាយអនាគតកាន់តែល្អបវរ ។

សូមបញ្ជាក់ថា នាថ្ងៃដដែលនោះ ពិព័រណ៍ឧស្សាហកម្មឆ្លាតវៃអន្តរជាតិចិនឆ្នាំ ២០២៣ បានបើកធ្វើនៅក្រុងChongqing ប្រទេសចិនក្រោមប្រធានបទ “ ប្រមូលផ្តុំភាពវៃឆ្លាតពីគ្រប់ទិសទី រៀនសូត្រពីគ្នាដោយគ្រប់ជ្រុងជ្រោយ” ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top