ព័ត៌មានអន្តរជាតិ

សមាជិកណាតូ សារភាពថា នឹងប្រើប្រាស់រថក្រោះ ពីសារៈមន្ទីរមួយចំនួន ដើម្បីហ្វឹកហាត់យោធា អ៊ុយក្រែន

ប្រភព ៖ AFP

រទេស ៖ ប្រទេសដាណឺម៉ាក ដែលជាសមាជិក របស់អង្គការណាតូ មួយដែរ នោះបានសារភាពថា ខ្លួននឹងប្រើប្រាស់រថក្រោះមួយចំនួន ដែលធ្លាប់បានដាក់តាំងនៅ តាមសារមន្ទីរនានា នៅក្នុងប្រទេស ដើម្បីជួយហ្វឹកហាត់ការ ប្រើប្រាស់រថក្រោះឲ្យកង កម្លាំងយោធាអ៊ុយក្រែន ។

យោងតាមការចេញ ផ្សាយរបស់ RT ប្រទេសដាណឺម៉ាក បានទទួលស្គាល់ថា បានប្រើប្រាស់រថក្រោះ ដែលដាក់តាំងពិពណ៌ នៅតាមសារមន្ទីរដើម្បីបណ្តុះបណ្តាល នាវិកអ៊ុយក្រែនលើរថក្រោះ Leopard 1 ដែលផលិតដោយអាល្លឺម៉ង់ ។
សេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ កាលពីថ្ងៃសុក្រ បាននិយាយថា យ៉ាងហោចណាស់បំណែកពាសដែក ធ្ងន់ចំនួន៦គ្រឿងត្រូវបានខ្ចី ពីសារមន្ទីរជាច្រើន ដើម្បីបំពេញតម្រូវការហ្វឹកហាត់នៅដើមឆ្នាំនេះ។

គួរឲ្យដឹងដែរថា ប្រទេសដាណឺម៉ាកបានប្រតិបត្តិការរថក្រោះ Leopard 1A5 រហូតដល់ឆ្នាំ ២០០៥ តែក្រោយមករដ្ឋាភិបាលទីក្រុង Copenhagen បានលក់រថក្រោះចំនួន១០០គ្រឿងទៅឱ្យក្រុមហ៊ុនអាល្លឺម៉ង់ FFG ក្នុងឆ្នាំ ២០១០ ខណៈដែលបំណែកឧបករណ៍ ធុនធ្ងន់ទាំងនោះមួយ ចំនួនត្រូវបានបញ្ចប់នៅដោយការ យកទៅតាំងតាមសារមន្ទីរនានា ៕

ប្រែសម្រួល៖ស៊ុនលី

To Top