ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់ មានមនុស្សចំនួន៣០នាក់ បាត់បង់ជីវិត នៅក្នុងពេលមានគ្រោះរញ្ជួយដី កើតឡើងនៅម៉ារ៉ុក

រូបភាពពី៖​ XINHUA

រ៉ាបាត៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានមនុស្សយ៉ាងហោចណាស់ចំនួន៣០នាក់បានបាត់បង់ជីវិតនៅក្នុងពេលមានគ្រោះរញ្ជួយដីដ៏ខ្លាំងមួយដែលបានវាយប្រហារមកលើប្រទេសម៉ារ៉ុក កាលពីយប់ថ្ងៃសុក្រ ។ ប្រភពបានឲ្យដឹងទៀតថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើងថែមទៀត ។

ចំនួនអ្នកស្លាប់ជាង២០នាក់ត្រូវបានរាយការណ៍នៅក្នុងទីក្រុងទេសចរណ៍ Marrakech ស្ថិតនៅចម្ងាយ៣២០គីឡូម៉ែត្រភាគខាងត្បូងនៃរដ្ឋធានី Rabat និង៤នាក់នៅក្នុងខេត្ត Ouarzazat ។

គ្រោះរញ្ជួយដីកម្រិត៦,៨រ៉ិចទ័របានវាយប្រហារប្រទេសម៉ារ៉ុកនៅវេលាម៉ោង១១និង១១នាទីយប់ ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២២និង១១នាទីម៉ោងសកលជាមួយនឹងចំណុចកណ្តាលដែលមានជម្រៅ១៨,៥គីឡូម៉ែត្រ នៅចម្ងាយប្រហែល៧០ គីឡូម៉ែត្រ ស្ថិនៅតភាគនិរតីនៃទីក្រុង Marrakesh ។

គ្រោះរញ្ជួយដីនេះត្រូវបានគេមានអារម្មណ៍ថា នៅក្នុងទីក្រុងជាច្រើននៅទូទាំងប្រទេសម៉ារ៉ុក រួមទាំងទីក្រុង Rabat និង Casablanca ដែលជាទីក្រុងធំបំផុតនៅក្នុងប្រទេសអាហ្វ្រិកខាងជើង ក៏មានភាពរញ្ជួយដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

រូបភាពពី៖​ XINHUA
To Top