ព័ត៌មានអន្តរជាតិ

ព្យុះសង្ឃរា Lee ត្រូវបានគេរំពឹងថា នឹងនៅតែជាខ្យល់ព្យុះដ៏មានឥទ្ធិពលបំផុត បន្តបោកបក់មកលើទឹកដីអាមេរិក រហូតដល់សប្តាហ៍ក្រោយ

រូបភាពពី៖​ XINHUA

ឡូសអ៊ែនជីឡេស៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះថា យោងតាមការព្យាករណ៍ចុងក្រោយរបស់មជ្ឈមណ្ឌលតាមដានព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃសុក្រថា ខ្យល់ព្យុះសង្ឃរា Lee ត្រូវបានគេរំពឹងថា នឹងនៅតែជា “ខ្យល់ព្យុះដ៏មានឥទ្ធិពល” ដែលបន្តបោកបក់រហូតដល់ដើមសប្តាហ៍ក្រោយ ។

មជ្ឈមណ្ឌលខាងលើបានឲ្យដឹងថា ចំណុចកណ្តាលរបស់ព្យុះ Lee ត្រូវបានគេរំពឹងថា នឹងផ្លាស់ទីបានល្អនៅភាគខាងជើងនៃកោះ Leeward ភាគខាងជើង កោះ Virgin និងមកដល់ Puerto Rico នៅចុងសប្តាហ៍នេះ និងដើមសប្តាហ៍ក្រោយ ។

គេបានដឹងថា ស្ថានភាពឆ្នេរដ៏គ្រោះថ្នាក់អាចនឹងវិវឌ្ឍន៍ជុំវិញមហាសមុទ្រអាត្លង់ទិកខាងលិចរហូតដល់ដើមសប្តាហ៍ក្រោយ ។

មជ្ឈមណ្ឌលព្យុះសង្ឃរាបានបញ្ជាក់ថា ព្យុះសង្ឃរានេះ បង្កឲ្យកើតមានរលកសមុទ្រដ៏គ្រោះថ្នាក់ ហើយត្រូវបានគេរំពឹងទុកនៅតាមបណ្តោយឆ្នេរភាគខាងកើត នៃសហរដ្ឋអាមេរិក ដែលចាប់ផ្តើមពីថ្ងៃអាទិត្យ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top