ថ្ងៃត្រង់ថ្ងៃទី២៣ ខែកញ្ញ លោកXi Jinpingប្រធានរដ្ឋចិន និងភរិយាPeng LiYuanបានរៀបចំពិធីលៀងសាយភោជន៍នៅសណ្ឋាគារXiziក្រុងHangzhouខេត្តZhejiang ដើម្បីស្វាគមន៍ភ្ញៀវកិត្តិយសអន្តរជាតិ ដែលអញ្ជើញចូលរួមពិធីសម្ពោធបើក នៃការប្រកួតកីឡាអាស៊ីលើកទី១៩ក្រុងHangzhouប្រទេសចិន។
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក Bashar al-Assad ប្រធានាធិបតីស៊ីរី ព្រះអង្គម្ចាស់ Mishal Al-Ahmad Al-Jaber Al-Sabah រជ្ជទាយាកូវ៉ែត លោក Prachanda នាយករដ្ឋមន្ត្រីនេប៉ាល់ លោក HanDuck-soo នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Xanana Gusmao នាយករដ្ឋមន្ត្រីទីម័រខាងកើត លោកJohari Jahaya ប្រធានសភាជាន់ទាបម៉ាឡេស៊ីនិងភរិយាNoraini លោកSinghប្រធានស្តីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ីនិងភរិយាVinita លោកBachប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ
ព្រមទាំងតំណាងរាជវង្ស រួមមានសម្តេចSufriតំណាងព្រះចៅស៊ុលតង់ប្រ៊ុយណេ សម្តេចFaisalនៃប្រទេសហ្ស៊កដានីនិងម្ចាស់ក្សត្រីSiriwanvaliនៃប្រទេសថៃជាដើម។
មុនពិធីលៀងសាយភោជន៍ ភ្ញៀវកិត្តិយសបានរីករាយទស្សនា នូវការបង្ហាញបេតិកភណ្ឌវប្បធម៌អរូបីខេត្តZhejiang៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន


