ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា រឹបអូសបានសារធាតុញៀន ដាស់អារម្មណ៍ប្រមាណជាង ៥០ម៉ឺនគ្រាប់

Xinhua

រ៉ងហ្គូន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ គណៈកម្មាធិការកណ្តាល សម្រាប់ការគ្រប់គ្រងគ្រឿងញៀនបានឲ្យដឹងថា ប៉ូលិសមីយ៉ាន់ម៉ា បានរឹបអូសគ្រាប់ថ្នាំ ដាក់អារម្មណ៍ចំនួនជាង ៥០០.០០០គ្រាប់នៅរដ្ឋ Shan ស្ថិតនៅភាគខាងកើតនៃប្រទេសមីយ៉ាន់ម៉ា ។

បើតាមការបញ្ជាក់របស់គណៈកម្មាធិការខាងលើបានឲ្យដឹង កម្លាំងចម្រុះប្រឆាំងគ្រឿងញៀន បានឆ្មក់ចូលក្នុងផ្ទះជនសង្ស័យនៅក្រុង Namhkam កាលពីថ្ងៃសុក្រ ហើយបានរកឃើញថ្នាំញៀនចំនួន ៥៣៤.០០០គ្រាប់ ដែលមានតម្លៃរហូតដល់ជាង ២៦៧លាន kyats ស្មើនឹងប្រហែល ០,១៣លានដុល្លារអាមេរិក ។

គណៈកម្មាធិការបានឲ្យដឹងថា ស្រដៀងគ្នានេះដែរ កាលពីថ្ងៃសៅរ៍ ប៉ូលិសបានឆែកឆេរម៉ូតូ ដែលបើកបរដោយជនសង្ស័យម្នាក់ នៅក្នុងទីប្រជុំជន Myitkyina ស្ថិតនៅភាគខាងជើងនៃរដ្ឋ Kachin របស់ប្រទេសមីយ៉ាន់ម៉ា និងរឹបអូសបានថ្នាំញៀនចំនួន១.៩០០០គ្រាប់ និងថ្នាំញៀនប្រភេទហេរ៉ូអ៊ីនចំនួន ២៩៧ក្រាម ។

គណៈកម្មាធិការដដែលនេះបានឲ្យដឹងថា ជនសង្ស័យត្រូវបានចោទប្រកាន់ ក្រោមច្បាប់ជួញដូរគ្រឿងញៀន និងសារធាតុញៀននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ហើយការស៊ើបអង្កេតបន្ថែមកំពុងបន្តទៀត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top