ព័ត៌មានអន្តរជាតិ

លោកLi Xi បំពេញទស្សនកិច្ចផ្លូវការ​ និងមិត្តភាព នៅប្រទេសអេហ្ស៊ីប

តបតាមការអញ្ជើញ របស់ប្រធានគណបក្ស អនាគតមាតុភូមិ និងជាប្រធានព្រឹទ្ធសភា អេហ្ស៊ីប លោក Li Xi សមាជិកអចិន្ត្រៃយ៍ នៃការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិបក្សកុម្មុយនីស្តចិន និងជាលេខាធិការ នៃគណៈកម្មាធិការអធិការ ត្រួតពិនិត្យវិន័យមជ្ឈិមចិន បានអញ្ជើញទៅបំពេញ ទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសអេហ្ស៊ីបពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ខែកញ្ញា ។អំឡុងពេលបំពេញទស្សនកិច្ច លោកបានជួបសន្ទនា ជាមួយប្រធានាធិបតីអេហ្ស៊ីបAbdel Fattah al Sisi និង ជួបពិភាក្សាការងារ ជាមួយប្រធានគណបក្សអនាគត មាតុភូមិនិងជាប្រធានព្រឹទ្ធសភា អេហ្ស៊ីប នៅទីក្រុងគែរ ។
 
នៅពេលជួបសន្ទនាជាមួយលោក Abdel Fattah al Sisi លោក Li Xi បានថ្លែងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រធានរដ្ឋចិនលោក Xi Jinping និងលោកប្រធានាធិបតី បានធ្វើការផ្លាស់ប្តូរមតិយោបល់ យ៉ាងស៊ីជម្រៅលើទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការពហុភាគី និងអភិបាលកិច្ចជាតិ ដោយផ្តល់ការណែនាំជាមូលដ្ឋាន សម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-អេហ្ស៊ីបក្នុងបរិបទបម្រែបម្រួលនិម្មាបនកម្មខ្លាំង នៃពិភពលោក ។ ប្រទេសចិននឹងធ្វើការជាមួយអេហ្ស៊ីប ដើម្បីអនុវត្តគំនិតឯកភាពដ៏សំខាន់ របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ ជំរុញការតភ្ជាប់យ៉ាងស៊ីជម្រៅ រវាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ”របស់ប្រទេសចិន និង “ចក្ខុវិស័យឆ្នាំ ២០៣០” របស់ប្រទេសអេហ្ស៊ីប ក្នុងន័យសម្រេច បាននូវការអភិវឌ្ឍន៍រួម។

ជាការឆ្លើយតប លោក Sisi បានថ្លែងថា ប្រទេសចិនសម្រេចបាននូវសមិទ្ធផល នៃការអភិវឌ្ឍដ៏អស្ចារ្យក្រោមការដឹកនាំ របស់ប្រធានរដ្ឋចិនលោក Xi Jinping ហើយការអភិវឌ្ឍរបស់ប្រទេសចិន គឺមិនអាចរារាំងបានទេ ។ កិច្ចសហប្រតិបត្តិការរវាងអេហ្ស៊ីបនិងចិន ក្រោមក្របខ័ណ្ឌ គំនិតផ្តួចផ្តើម“ខ្សែក្រវាត់ និងផ្លូវ” ទទួលបានផ្លែផ្កាយ៉ាងច្រើន ។ ដោយមានការជួយជ្រោមជ្រែងពីប្រទេសចិន តំបន់សហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្ម Suez របស់អេហ្ស៊ីបបានរីកចម្រើនយ៉ាងខ្លាំង ដែលបានជំរុញដំណើរ ការឧស្សាហូបនីយកម្ម របស់អេហ្ស៊ីបប្រកប ដោយប្រសិទ្ធភាព។
វិទ្យុមិត្តភាពកម្ពុជាចិន

To Top