ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ចង់បានអនុត្តរភាព នៅក្នុងនយោបាយពិភពលោក

រូបភាពពី៖​ XINHUA

ហារ៉ារី៖ អ្នកជំនាញហ្ស៊ីម បាវេបានសង្កេតឃើញថា បំណងប្រាថ្នាចង់ឈ្នះដោយចំណាយរបស់ប្រទេសផ្សេងៗបានធ្វើឱ្យសហរដ្ឋអាមេរិកអាត្មានិយម និងលោភលន់នៅក្នុងភូមិសាស្ត្រនយោបាយ។

លោក Nhamo Mhiripiri សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Midlands State បានឲ្យដឹងថា សហរដ្ឋអាមេរិក បានចាប់ផ្តើមដោយការបង្ខូចការដឹកនាំនៅក្នុងប្រទេសផ្សេងទៀត។

លោកបានលើកឡើងថា “ប្រសិនបើពួកគេមិនអាចពុករលួយបាន ពួកគេបង្កើន និងធ្វើឃាតមេដឹកនាំដែលប្រឆាំង។ ប្រសិនបើពួកគេមិនអាចជោគជ័យ ពួកគេបង្កើតសង្រ្គាម” លោកបានបន្ថែមថា នេះពន្យល់ពីលទ្ធផលនៃអន្តរាគមន៍របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសវៀតណាម អាហ្វហ្គានីស្ថាន និងប្រទេសអាហ្វ្រិក ដែលសម្បូរប្រេង ដូចជាសូម៉ាលី។

លោកក៏បានសង្កត់ធ្ងន់ថា វាមិនអាចទៅរួចទេក្នុងការរំពឹងថានឹងមានសន្តិភាព និងស្ថិរភាពពិភពលោក នៅពេលដែលមានឯកតោភាគីនិយមដែលត្រូវបានកំណត់ដោយការពង្រីកនិយមរបស់អាមេរិក ដែលបានបំផ្លាញបរិយាកាសប្រជាធិបតេយ្យសកលត្រឹមត្រូវ។

លោក Mhiripiri បានធ្វើការអត្ថាធិប្បាយទាំងនេះ បន្ទាប់ពីរបាយការណ៍ថ្មីៗនេះ របស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ដែលបង្ហាញពីការខូចខាត និងការគំរាមកំហែងនៃការតាមរកអនុត្តរភាពរបស់សហរដ្ឋអាមេរិក។

ប្រភពបានបញ្ជាក់ថា “ប្រភពដើម ការពិត និងគ្រោះថ្នាក់នៃអនុត្តរភាពយោធាសហរដ្ឋអាមេរិក” ដែលបោះពុម្ពដោយវិទ្យាស្ថានស៊ីនហួ នៅថ្ងៃទី០៥ ខែកញ្ញា បានគូសបញ្ជាក់អំពីការបង្កើតអនុត្តរភាពយោធារបស់សហរដ្ឋអាមេរិក៕ ប្រែសម្រួល ឈូក បូរ៉ា

To Top