ព័ត៌មានអន្តរជាតិ

ឥណ្ឌូណេស៊ី ដាក់ឲ្យដំណើរការផ្លូវរថភ្លើងល្បឿនលឿនទីដំបូងគេ របស់អាស៊ីអាគ្នេយ៍

រូបភាពពី៖​ KYODO

ហ្សាកាតា៖ ប្រទេសឥណ្ឌូណេស៊ី បានបើកដំណើរការបណ្តាញផ្លូវរថភ្លើងល្បឿនលឿនដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលសាងសង់ដោយបច្ចេកវិទ្យារបស់ចិន ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន។

សេវារថភ្លើងគ្រាប់កាំភ្លើង ដែលមានឈ្មោះថា “Whoosh” ដែលបានបើកដំណើរការបន្ទាប់ពីការពន្យារពេលជាច្រើនដង និងការចំណាយលើសទម្ងន់ នឹងភ្ជាប់ទីក្រុងហ្សាកាតា និងរដ្ឋធានីភាគខាងលិចនៃខេត្ត Bandung ដែលជាទីក្រុង ដែលមានប្រជាជនច្រើនជាងគេទី៤ របស់ប្រទេសនេះ។

រថភ្លើង​នេះ​អាច​រត់​លើ​ខ្សែ​ប្រវែង ១៤២ គីឡូម៉ែត្រ​ក្នុង​ល្បឿន​អតិបរមា ៣៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​កាត់​រយៈពេល​ធ្វើ​ដំណើរ​ពី​ប្រមាណ ៣ ម៉ោង​មក​នៅ​ប្រហែល ៤០ នាទី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ បានចូលរួមក្នុងពិធីសម្ភោធ និងជិះលើរថភ្លើងដំបូងដែលចាកចេញពីស្ថានីយ៍ Halim នៅ East Jakarta ដោយចុះនៅស្ថានីយ៍ Padalarang ក្នុង West Java ដែលជាស្ថានីយ៍មួយមុនស្ថានីយ៍ Tegalluar នៅជាយក្រុង Bandung ។

ប្រធានាធិបតី ដែលត្រូវបានគេស្គាល់ថាជាលោក ចូកូវី បានឲ្យដឹងក្នុងពិធីនោះថា ផ្លូវរថភ្លើងថ្មី “សម្គាល់ទំនើបកម្មនៃការដឹកជញ្ជូនដ៏ធំរបស់យើង ដែលកាន់តែមានប្រសិទ្ធភាព មិត្តភាពបរិស្ថាន និងរួមបញ្ចូលជាមួយមធ្យោបាយដឹកជញ្ជូនផ្សេងទៀត”។

រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគ Luhut Pandjaitan ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ បានលើកឡើងថា ផ្លូវដែកនេះត្រូវបានបញ្ចប់ដោយសារកិច្ចសហប្រតិបត្តិការក្នុងចំណោមភាគីពាក់ព័ន្ធគម្រោង រួមទាំងប្រទេសចិន និងក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋរបស់ខ្លួន៕​ ប្រែសម្រួល ឈូក បូរ៉ា

To Top