ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដី កើតឡើង ជាបន្តបន្ទាប់ នៅតំបន់ជិតភ្នំភ្លើង ដ៏សកម្មមួយនៅភាគខាងត្បូង នៃប្រទេសអ៊ីតាលី

ប្រភព ៖ Xinhua

រ៉ូម ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ថា នៅតំបន់ភាគខាងត្បូង នៃប្រទេសអ៊ីតាលី បានក្លាយជាកន្លែង ដែលមានការរញ្ជួយដី ជាច្រើនដងនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយបង្កើន ការភ័យខ្លាច ក្នុងចំណោមអ្នក ជំនាញបានអះអាងថា គ្រោះរញ្ជួយអាចបង្ក ឱ្យមានសកម្មភាពដល់ភ្នំភ្លើង ដែលអាចបង្កជាគ្រោះថ្នាក់ ។

នៅក្នុងតំបន់ Campi Flegrei ស្ថិតនៅភាគពាយព្យ នៃទីក្រុង Naples គឺជាទីតាំងនៃគ្រោះរញ្ជួយដីកម្រិត៤រ៉ិច កាលពីល្ងាចថ្ងៃចន្ទ ជាមួយគ្នានេះដែរ នឹងមានគ្រោះរញ្ជួយដី ជាបន្តបន្ទាប់ដែលមិនសូវខ្លាំង ដែលបានអូសបន្លាយរហូតដល់ថ្ងៃអង្គារ ។

គ្រោះរញ្ជួយដីកម្រិត៤,២រ៉ិចទ័រ បានកើតឡើងកាលពីថ្ងៃទី២៧ ខែកញ្ញា ។ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន អំពីព្រឹត្តិការណ៍រញ្ជួយដីជាង ១០០ដងចាប់តាំងពីពេលនោះមក ។

មនុស្សជាច្រើនរស់នៅក្នុងតំបន់នោះ បានដឹងអំពីព្រឹត្តិការណ៍ ដែលបានកើតឡើងវិញ នូវការរញ្ជួយដីកម្រិតមធ្យម ជាបន្តបន្ទាប់នៅជិតទីក្រុង Pozzuoli កាលពីថ្ងៃទី៤ ខែកញ្ញា និងម្តងទៀតនៅថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៨៣ ដែលស្ទើរតែ៤០ឆ្នាំមុន ដែលបានផ្លាស់ប្តូររយៈកម្ពស់ និងរូបរាងយ៉ាងខ្លាំង ។ ភ្នំភ្លើងសំខាន់របស់តំបន់នេះ គឺ Monte Nuovo ។ គ្រោះរញ្ជួយទាំងនោះ ដែលវាស់ឃើញមានកម្រិត៤,០រ៉ិចទ័រ បានបំផ្លាញបណ្តាញ ទូរស័ព្ទ និងអគ្គិសនី អគារខូចខាត និងបានជំរុញឱ្យមនុស្សរាប់រយនាក់ ផ្លាស់ទីចេញពីតំបន់នោះយ៉ាងរហ័ស ។

នៅក្នុងតំបន់នេះបានក្លាយ ជាកន្លែងនៃព្រឹត្តិការណ៍រញ្ជួយដី និង ភ្នំភ្លើងជាបន្តបន្ទាប់ នៅក្នុងប្រវត្តិសាស្ត្រ របស់ប្រទេសអ៊ីតាលី ដែលសំខាន់បំផុត នៅឆ្នាំ១៥៣៨ នៅគ្រាដែលការរួមបញ្ចូលគ្នា នៃគ្រោះរញ្ជួយដី និង ផ្ទុះភ្នំភ្លើងតូចៗបានបង្កើតជា Monte Nuovo ឬ ហៅថា “ភ្នំថ្មី” ៕

ទោះបីជាការរញ្ជួយដែលមានកម្រិត 4.2 នៅលើមាត្រដ្ឋាន Richter មិនត្រូវបាន ចាត់ទុកថាធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែការវិវឌ្ឍន៍កំពុងទាក់ទាញ ចំណាប់អារម្មណ៍របស់អ្នកជំនាញ ដោយសារតែការប្រែប្រួលនៃភ្នំភ្លើងក្នុងតំបន់ ។
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top