អូតាវ៉ា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ថា ប៉ូលិសក្នុងស្រុកបានឲ្យដឹងថា កាលពីថ្ងៃសុក្រ មនុស្សចំនួន៣នាក់បានស្លាប់ ក្រោយពីធ្លាក់យន្តហោះធុនតូចចំនួន១គ្រឿង នៅជិតព្រលានយន្តហោះមួយ នៅក្នុងក្រុង Chilliwack នៅខេត្ត British Columbia របស់ប្រទេសកាណាដា ។
ប៉ូលិសប្រចាំតំបន់ភ្នំ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២១និង០០នាទីម៉ោងសកលបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះ រួមទាំងអ្នកបើកយន្តហោះផងដែរ ។
ប៉ូលិសបានឲ្យដឹងថា “កន្លែងកើតហេតុត្រូវបានហាមឃាត់មិនឲ្យអ្នកចូល ហើយមិនមានរបាយការណ៍ផ្សេងទៀតរងរបួស ឬគ្រោះថ្នាក់ដល់សាធារណជនក្នុងតំបន់នោះទេ” ។
ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនរបស់ប្រទេសកាណាដា បានដាក់ពង្រាយអ្នកស៊ើបអង្កេតដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់យន្តហោះមួយនេះ ។
ទូរទស្សន៍ CTV News បានរាយការណ៍មកថា រូបភាពពីកន្លែងកើតហេតុបានបង្ហាញពីវត្តមានដ៏ច្រើននៃអ្នកឆ្លើយតបដំបូង ហើយយន្តហោះបានឈរត្រង់នៅពីខាងក្រោយមែកឈើក្រាស់ៗ ។
ក្រុមអាជ្ញាធរមូលដ្ឋានមិនទាន់បញ្ចេញឈ្មោះជនរងគ្រោះនៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា