ព័ត៌មានអន្តរជាតិ

Update៖ អ៊ីស្រាអ៊ែល សងសឹកដោយបើកការ វាយប្រហារតាមដែនអាកាស ខណៈចំនួនអ្នកស្លាប់ក្រោយពីរងការវាយ ប្រហារដោយក្រុមហាម៉ាស់ កើនឡើងដល់ជាង១.១០០នាក់ហើយ

រូបភាពពី៖​ AFP

យេរ៉ូសាឡឹម៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ថា ការវាយប្រហាររបស់ពួកហាម៉ាសមកលើប្រទេសអ៊ីស្រាអ៊ែល បានធ្វើឱ្យតម្លៃប្រេងហក់ឡើងថ្លៃនៅថ្ងៃចន្ទនេះ ខណៈដែលទីផ្សារបានឡើងថ្លៃដោយការភ័យខ្លាចនៃជម្លោះកាន់តែធំឡើងៗនៅមជ្ឈិមបូព៌ាមួយថ្ងៃ បន្ទាប់ពីអ៊ីស្រាអ៊ែល បានវាយលុកតំបន់ហ្គាហ្សារបស់ប្រទេសប៉ាឡេស្ទីន ដែលជាការសងសឹកចំពោះការវាយប្រហារបង្ហូរឈាមគ្នាដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្រ្ត ។

ក្រុមយុទ្ធជនមកពីក្រុមឥស្លាម ហាម៉ាស (Hamas) បានសម្លាប់ជនជាតិអ៊ីស្រាអ៊ែល អស់ចំនួន៧០០នាក់ និងចាប់ពង្រត់រាប់សិបនាក់ទៀត ខណៈដែលពួកគេបានវាយប្រហារទីក្រុងរបស់អ៊ីស្រាអ៊ែលកាលពីថ្ងៃសៅរ៍ ដែលជាការឈ្លានពានដ៏សាហាវបំផុតចូលទៅក្នុងទឹកដីអ៊ីស្រាអ៊ែល ចាប់តាំងពីការវាយប្រហាររបស់អេហ្ស៊ីប និងស៊ីរី នៅក្នុងសង្គ្រាម Yom Kippur កាលពី៥០ឆ្នាំមុន ។

ជាការឆ្លើយតប ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអ៊ែល បានវាយប្រហារទៅលើប្លុកលំនៅដ្ឋាន ផ្លូវរូងក្រោមដី វិហារឥស្លាម និងផ្ទះរបស់មន្ត្រីក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សអស់ជាង៤០០នាក់ រួមទាំងកុមារ២០នាក់ ដែលអនុវត្តតាមពាក្យស្បថសច្ចារបស់លោកនាយករដ្ឋមន្ត្រី ប៊េនហ្សាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដើម្បីធ្វើ “ការសងសឹកដ៏ខ្លាំងក្លា” ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ Yoav Gallant នៅទីក្រុង Ofakim ដែលបានទទួលរងរបួស និងត្រូវចាប់ចំណាប់ខ្មាំង បានលើកឡើងថា “តម្លៃដែល តំបន់ហ្គាហ្សា ស្រ្តីប (Gaza Strip) នឹងបាត់បង់នឹងក្លាយជាតម្លៃដ៏ធ្ងន់ធ្ងរមួយ ដែលនឹងផ្លាស់ប្តូរការពិតជាច្រើនជំនាន់” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top