ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ប្រកាសថា បានកាន់ កាប់តំបន់ហ្គាស្សាស្ទ្រីបមកវិញទាំងអស់

រូបភាពពី៖​ AFP

បរទេស៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានប្រកាសថាបិទទ្វាតំបន់ហ្គាហ្សាទាំងអស់ហើយក្រោយការប្រយុទ្ធគ្នាខ្លាំងរវាងកងកម្លាំងការពារអ៊ីស្រាអែលIDFនិងក្រុមសកម្មប្រយុទ្ធហាម៉ាស។

យោងតាមការចេញផ្សាយរបស់ RT ការប្រកាសនេះបានកើតឡើងបន្ទាប់ពីក្រុមប៉ាឡេស្ទីនបានបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ដោយបានសម្លាប់និងរបួសយោធានិងពលរដ្ឋស៊ីវិលរាប់រយនាក់។

លោក Gallant បាននិយាយបន្ទាប់ពីកិច្ចប្រជុំវាយតម្លៃមួយនៅទីបញ្ជាការ IDF កាលពីថ្ងៃចន្ទម្សិលមិញថា៖ខ្ញុំបានបញ្ជាឱ្យមានការឡោមព័ទ្ធទាំងស្រុងនៅក្នុងតំបន់ហ្គាស្សាហើយ លោក​បាន​បន្ថែម​ថា​នឹង​មិន​មាន​អគ្គិសនី គ្មាន​អាហារ គ្មាន​ប្រេងឥន្ធនៈ អ្វី​គ្រប់​យ៉ាង​ត្រូវ​បិទ។

អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari ក៏បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញនេះដែរថា អ៊ីស្រាអែលបានគ្រប់គ្រងទីក្រុងទាំងអស់នៅព្រំដែន Gaza ហើយថា មានការប្រយុទ្ធគ្នាតិចតួចនៅក្នុងសហគមន៍ដែលត្រូវបានវាយលុកដោយពួកសកម្មប្រយុទ្ធហាម៉ាសក្នុងអំឡុងពេលការវាយលុកកាលពីចុងសប្តាហ៍៕ ប្រែសម្រួល៖ស៊ុនលី

To Top