បរទេស ៖ យោងតាមការចេញផ្សាយ របស់RT ក្រុមសកម្មភាពប្រយុទ្ធហាម៉ាស បានអះអាងថា នឹងប្រហារជីវិតចំណាប់ខ្មាំង អ៊ីស្រាអែលម្នាក់ ហើយចាក់ផ្សាយការ សម្លាប់តាមអ៊ិនធឺណេត រាល់ពេលដែលការវាយប្រហារ ដោយមិនមានការព្រមាន ដោយកងកម្លាំង ការពារអ៊ីស្រាអែល (IDF) វាយប្រហារលើទីតាំងជនស៊ីវិល នៅតំបន់ហ្គាហ្សា ។
អ្នកនាំពាក្យរបស់ក្រុមហាម៉ាស Al-Qassam Brigades បាននិយាយនៅក្នុងសារមួយ ដែល ផ្សាយដោយ Al Jazeeraថា រាល់ការវាយប្រហារ ទៅលើជនស៊ីវិលណាម្នាក់ ដោយគ្មានការព្រមាន នឹងត្រូវបានសម្រេច ជាមួយនឹងការប្រហារជីវិត ចំណាប់ខ្មាំងជនស៊ីវិល នៅក្នុងមន្ទីរឃុំឃាំងរបស់យើង។
គាត់បន្តថា៖យើងនឹងត្រូវបង្ខំ ឱ្យចាក់ផ្សាយការប្រហារជីវិតនេះ។ យើងសោកស្ដាយចំពោះការសម្រេចចិត្តនេះ ប៉ុន្តែយើងនឹងទុកឲ្យកិច្ចការងារនេះទៅឲ្យ អ៊ីស្រាអែល និងថ្នាក់ដឹកនាំ របស់ខ្លួនជាអ្នកទទួលខុសត្រូវ។
គួរឲ្យដឹងដែរថាក្រុមហាម៉ាសបានចាប់ទាហាន និងជនស៊ីវិលអ៊ីស្រាអែល ជាច្រើននាក់ ចាប់តាំងពីថ្ងៃសៅរ៍ នៅពេលដែលពួកសកម្ម ប្រយុទ្ធរបស់ខ្លួនបានជ្រៀត ចូលទៅក្នុងការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វ នៅជិតតំបន់ហ្គាហ្សា កាលពីព្រឹកថ្ងៃសៅរ៍៕
ប្រែសម្រួល៖ស៊ុនលី
