ព័ត៌មានអន្តរជាតិ

Update៖ តម្លៃមាសហក់ឡើង ខណៈជម្លោះរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស នៅតែបន្ត

ប្រភព ៖ Xinhua

ជីកាហ្គោ ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ថា ហាងឆេងមាសនៅ COMEX នៃផ្សារហ៊ុន New York Mercantile Exchange បានហក់ឡើងកាលពីថ្ងៃអង្គារ ខណៈដែលជម្លោះ រវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាសនៅតែបន្ត ។
ហាងឆេងមាស គឺសកម្មបំផុត សម្រាប់ចែកចាយ រហូតដល់ខែធ្នូបានកើនឡើង១,៤០ដុល្លារអាមេរិក ឬស្មើនឹង០,០០៧ភាគរយ ដែលមានតម្លៃជិត១.៩៣៥.៧០ដុល្លារក្នុង១អោន ។

អ្នកវិភាគខាងទីផ្សារបានអះអាងថា រហូតដល់មានបទឈប់បាញ់គ្នា ឬបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា មាសអាចបន្តកើន
ឡើងតម្លៃមកត្រឹម១.៩០០ដុល្លារវិញ ។

លោក Tom Barkin ប្រធានធនាគារ Richmond បានលើកឡើងនៅក្នុងសុន្ទរកថា មួយកាលពីថ្ងៃអង្គារថា លោកជឿជាក់ថាសេដ្ឋកិច្ចសហរដ្ឋអាមេរិក “គឺមិនទាន់ឡើងខ្លាំងទេ គឺទាមទារឱ្យមានដំណើរការធម្មតា ជាងទិន្នន័យជាច្រើន នឹងប្រាប់ឲ្យដឹងអ្នកទំាងអស់គ្នាបានដឹង” ។

លោក Barkin បានបញ្ជាក់ថា “យើងនៅមានពេលដើម្បីមើល ថាតើយើងបានធ្វើគ្រប់គ្រាន់ហើយឬនៅ ថាតើមានការងារបន្ថែមទៀតដែលត្រូវធ្វើឬអត់” ។ គាត់បានគាំទ្រការសម្រេចចិត្ត របស់គណៈកម្មាធិការទីផ្សារ សហព័ន្ធនៅក្នុងខែកញ្ញា ដើម្បីរក្សាអត្រាការប្រាក់ មិនឲ្យមានការផ្លាស់ប្តូរ ។

ពាណិជ្ជករភាគច្រើន កំពុងរំពឹងថា Federal Reserve នឹងរក្សាអត្រាការប្រាក់បន្ថែមទៀតមិនផ្លាស់ប្តូរនៅក្នុងខែតុលាដល់ថ្ងៃទី៣១ ខែវិច្ឆិកា ដោយមានការប្រជុំមួយ ពិភាក្សាអំពីរឿងនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top