ព័ត៌មានអន្តរជាតិ

Update៖ ការវាយប្រហាររបស់ អ៊ីស្រាអ៊ែល សម្លាប់ប្រធានក្រុមកងកម្លាំង របស់ហាម៉ាស

AFP

ហ្គាហ្សា៖ ប្រភពទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ថា យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរបស់ក្រុម Hamas នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអ៊ែល បានសម្លាប់ប្រធានកងកម្លាំងសន្តិសុខជាតិ ដឹកនាំដោយក្រុមហាម៉ាស លោក Jehad Mheisen និងសមាជិកគ្រួសាររបស់គាត់ នៅក្នុងផ្ទះរបស់ពួកគេ ។

ក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សា ក្រសួងមហាផ្ទៃ និងការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ហាម៉ាស់ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លារបស់អ៊ីស្រាអ៊ែល ទៅលើផ្ទះ និងផ្លូវថ្នល់ពេញមួយយប់នៅទូទាំងតំបន់នោះ ។

ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុម Hamas បានឲ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ យន្តហោះបានទម្លាក់គ្រាប់បែក និងបំផ្លាញអគារលំនៅដ្ឋានខ្ពស់ៗចំនួន៣ ដែលមានផ្ទះរាប់រយគ្រួសារ ដោយបង្ខំឱ្យពួកគេភៀសខ្លួន ។

គួររំលឹកថា ការស្លាប់របស់លោក Mheisen បានកើតឡើងក្រោយពីសមាជិកក្រុមប្រឹក្សាយោធា និងជាមេបញ្ជាការកណ្តាលក្នុងកងពលតូច Al-Qassam ត្រូវបានគេសម្លាប់កាលពីថ្ងៃអង្គារ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top