វ៉ាស៊ីនតោន៖ ប្រធានាធិបតីលោក ចូ បៃដិនបានធ្វើការអំពាវនាវដោយផ្ទាល់ ទៅកាន់ប្រជាជាតិឱ្យបន្តគាំទ្រអ៊ីស្រាអែល និងអ៊ុយក្រែន ដោយថាវាមានសារៈសំខាន់ សម្រាប់សន្តិសុខជាតិ និងស្ថិរភាពពិភពលោករបស់អាមេរិក ដែលពួកគេទទួលបានជ័យជំនះពីជម្លោះរៀងៗខ្លួន។
នៅក្នុងសុន្ទរកថាដ៏កម្រមួយពីការិយាល័យ Oval លោក បៃដិន បានលើកឡើងថា លោកនឹងបញ្ជូនសំណើថវិកាបន្ទាន់មួយ ទៅកាន់សភានៅថ្ងៃសុក្រសម្រាប់ ជំនួយយោធារាប់ពាន់លានដុល្លារ សម្រាប់ប្រទេសទាំងពីរ។
សុន្ទរកថាតាមទូរទស្សន៍ជាតិ របស់លោកបានកើតឡើងមួយថ្ងៃបន្ទាប់ពី កិច្ចពិភាក្សារបស់លោកជាមួយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ នៅទីក្រុង Tel Aviv ខណៈពេលដែលសមាជិកសភាអាមេរិក មួយចំនួនត្រូវបានជំទាស់នឹងការចំណាយប្រាក់ របស់អ្នកជាប់ពន្ធបន្ថែមលើការគាំទ្រ ការប្រយុទ្ធរបស់អ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី ការភ័យខ្លាចកំពុងកើនឡើងថា សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស អាចក្លាយទៅជាជម្លោះក្នុងតំបន់កាន់តែទូលំទូលាយ។
លោក បៃដិន បានលើកឡើងថា ក្រុមសកម្មប្រយុទ្ធហាម៉ាស់ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បង្កការគំរាមកំហែងផ្សេងៗគ្នា ប៉ុន្តែពួកគេចែករំលែករឿងនេះដូចគ្នា៖ ពួកគេទាំងពីរចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យ ជិតខាងទាំងស្រុង ៕
ប្រែសម្រួល ឈូក បូរ៉ា
