ព័ត៌មានអន្តរជាតិ

សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស៖ មហាអំណាចចិនបញ្ជាក់ជំហរលើកកម្ពស់ការសន្ទនា ចំណែកអាមេរិកបង្កើនការគាំទ្រលើអ៊ីស្រាអែល

https://www.voanews.com/author/lin-feng/oo__t

បរទេស៖ យោងតាមក្រសួងការបរទេសចិនបានឱ្យដឹងថា ប្រទេសចិននឹងបន្តគាំទ្រ “កិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលអំណោយផលដល់ការលើកកម្ពស់ការសន្ទនា” សម្រាប់ដំណោះស្រាយរដ្ឋទាំងពីរ ចំពេលមានជម្លោះកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់របស់ក្រសួងការបរទេសចិនកាលពីថ្ងៃទី ២៣ ខែតុលា អ្នកនាំពាក្យលោកស្រី Mao Ning បាននិយាយថា “នៅពេលយើងនិយាយអំពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល កំពុងកើនឡើង ស្ថានភាពនៅហ្គាហ្សាគឺធ្ងន់ធ្ងរណាស់ ហើយជម្លោះប្រដាប់អាវុធកំពុងរីករាលដាលជាមួយនឹងឥទ្ធិពលរីករាលដាលកាន់តែខ្លាំងឡើង” ។

លោកស្រីបានបន្តថា “គ្រប់ភាគីទាំងអស់គួរតែគោរពតាមច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ការពារជនស៊ីវិល និងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីបញ្ចៀសគ្រោះមហន្តរាយមនុស្សធម៌ដែលកាន់តែអាក្រក់ទៅៗ”។ លោកស្រីបានបន្ថែមថា តម្រូវការមនុស្សធម៌ត្រូវតែធ្វើឡើង។

សុន្ទរកថារបស់អ្នកនាំពាក្យក្រសួងការបរទេសចិន បានគូសបញ្ជាក់ពីភាពខុសគ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ស្តីពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលអ្នកវិភាគព្រួយបារម្ភថា នឹងជំរុញភាពតានតឹងរវាងមហាអំណាចទាំងពីរ។

លោកប្រធានាធិបតីអាមេរិក Joe Biden បានប្រាប់ពលរដ្ឋអាមេរិកកាលពីថ្ងៃទី ១៩ ខែតុលា នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា សហរដ្ឋអាមេរិកត្រូវតែបង្កើនការគាំទ្ររបស់ខ្លួនសម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែល។

លោក Biden បាននិយាយថា “ប្រវត្តិសាស្ត្របានបង្រៀនយើង នៅពេលដែលពួកភេរវករមិនបង់ថ្លៃសម្រាប់ការបង្កភេរវកម្មរបស់ពួកគេ នៅពេលដែលជនផ្តាច់ការមិនបង់ថ្លៃសម្រាប់ការឈ្លានពានរបស់ពួកគេ ពួកគេបណ្តាលឱ្យមានភាពវឹកវរ និងការស្លាប់ និងការបំផ្លិចបំផ្លាញកាន់តែច្រើន ហើយពួកគេបន្តធ្វើ ហើយការចំណាយ និងការគំរាមកំហែងដល់អាមេរិក និងពិភពលោក នៅតែបន្តកើនឡើង»៕

ប្រែសម្រួលៈ ណៃ តុលា

To Top