ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរ ក្នុងពិធីបើកសិក្ខាសាលាអន្តរជាតិដើម្បីរំលឹកខួប១០ឆ្នាំ នៃការលើកឡើងទស្សនការទូតជាមួយ ប្រទេសជិតខាងគឺស្និទ្ធស្នាល ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងបរិយាបន្ន

ថ្ងៃទី២៤ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិន បានថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរក្នុងពិធីបើកសិក្ខាសាលាអន្តរជាតិ ដើម្បីរំលឹកខួប១០ឆ្នាំ នៃការលើកឡើងទស្សនការទូត ជាមួយប្រទេសជិតខាងគឺស្និទ្ធស្នាល ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងបរិយាបន្ន ។

លោក Xi Jinping បានចង្អុលបង្ហាញថា គោលនយោបាយជាមូលដ្ឋាន នៃទំនាក់ទំនងការទូតជាមួយប្រទេសជិតខាងរបស់ចិន គឺប្រកាន់ខ្ជាប់នូវ គោលការណ៍រាប់អាន និងភាពជាដៃគូជាមួយប្រទេសជិតខាង។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ប្រទេសចិនបានអនុវត្តយ៉ាងសកម្មនូវទស្សនស្និតស្នាល ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងបរិយាបន្ន ដែលបានអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយប្រទេសជិតខាង ទំនុកចិត្តទៅវិញទៅមកខាងនយោបាយរវាងប្រទេសចិននិងប្រទេសជិតខាងបានត្រូវពង្រឹងជាបន្តបន្ទាប់ ហើយការរួមបញ្ចូលគ្នានៃផលប្រយោជន៍ក៏ស៊ីជម្រៅជាបន្តបន្ទាប់ផងដែរ។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ក្នុងបរិបទ នៃយុគសម័យថ្មី យើងនឹងបន្តផ្សព្វផ្សាយគុណតម្លៃអាស៊ី ដែលតម្កល់ទុកសន្តិភាព កិច្ចសហប្រតិបត្តិការ បរិយាបន្ននិងសមាហរណកម្មជាស្នូល ដើម្បីផ្តល់ជាកម្លាំងចលករថ្មីសម្រាប់ជំរុញសាមគ្គីភាព ការបើកចំហ និងវឌ្ឍនភាពនៅក្នុងតំបន់។ យើងនឹងជំរុញការអភិវឌ្ឍថ្មីនៃទស្សនស្និតស្នាល ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងបរិយាបន្ន ដើម្បីឱ្យការធ្វើទំនើបកម្មតាមបែបផែនចិនផ្តល់ផលប្រយោជន៍ដល់ប្រទេសជិតខាងកាន់តែច្រើន រួមគ្នាជំរុញដំណើរការទំនើបភាវូបនីយកម្មអាស៊ី និងធ្វើឱ្យការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន បំពេញបន្ថែមគ្នាជាមួយបរិយាកាសជិតខាងក៏ល្អប្រសើរក្នុងន័យរួមគ្នាចារទំព័រថ្មីសម្រាប់ការជំរុញការកសាងសហគមន៍រួមវាសនានៃអាស៊ី និងសហគមន៍រួមវាសនានៃមនុស្សជាតិ!
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top