បរទេស៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមមេដឹកនាំក្រុមអ្នកចេះដឹងនិងអ្នកប្រាជ្ញនៅទីក្រុងគៀវ គួរតែអំពាវនាវឱ្យមានបទឈប់បាញ់ និងចរចាមុនពេលពួកគេបាត់បង់អ្វីៗទាំងអស់ ពីព្រោះអ៊ុយក្រែន កំពុងបន្តិចម្តងអស់អ្នកចូលរួមប្រយុទ្ធក្នុងសង្គ្រាមទៅហើយ។
លោក Lukashenko បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Minsk នៅពេលសួរអំពីជម្លោះនៅព្រំដែនភាគខាងត្បូងរបស់គាត់ថា ៖រឿងដ៏គ្រោះថ្នាក់បំផុតសម្រាប់អ៊ុយក្រែន គឺថា ខ្លួននឹងមានអាវុធយ៉ាងច្រើន ប៉ុន្តែគ្មាននរណាមកប្រើប្រាស់វាទៅវិញ ។
លោកបានបន្តថា៖ យើងបានឃើញអ្វីដែលបានកើតឡើងនៅទីនោះ។ នៅពេលចាប់ផ្តើម អ្នកដឹងទេ មនុស្សមនោគមវិជ្ជា – អ្នកជាតិនិយមទាំងនេះ – ពួកគេបានប្រយុទ្ធ។ តើពួកគេនៅឯណា? ជាក់ស្តែង ពួកគេទាំងអស់បានស្លាប់ ឬពិការអស់ទៅហើយ។
ប្រធានាធិបតីបេឡារុសបានបន្ថែមថា ឥឡូវនេះ អាជ្ញាធរកំពុងប្រមូលផ្តុំបុរសនៅតាមដងផ្លូវ ហើយបញ្ជូនពួកគេទៅខាងមុខដោយគ្មានការបណ្តុះបណ្តាលណាមួយឡើយ។ ទាហានទាំងនេះត្រូវជាប់គាំងនៅចន្លោះខ្សែការពាររុស្ស៊ី ដែលមានកម្លាំងខ្លាំង និងទាហានរារាំងរបស់អ៊ុយក្រែនដែលរារាំងពួកគេមិនឲ្យដកថយ៕ ប្រែសម្រួល៖ស៊ុនលី