បរទេស៖ នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico កាលពីថ្ងៃម្សិលមិញបានថ្លែងប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប នៅទីក្រុងប្រ៊ូសែល ដោយបង្កើនការសង្ស័យអំពីការផ្តល់មូលនិធិដែលមិនធ្លាប់មានពីមុនមករបស់ប្លុកដល់ទីក្រុងគៀវ។
យោងតាមការចេញផ្សាយរបស់ RT លោក Fico បានចោទសួរជាពិសេសផ្តោតទៅទឹកប្រាក់បន្ថែមចំនួន៥០ពាន់លានអឺរ៉ូ ឬត្រូវជា៥២,៩ ពាន់លានដុល្លារ ដែលត្រូវបានកំណត់សម្រាប់អ៊ុយក្រែននៅក្នុងថវិកាដែលបានស្នើឡើងរបស់សហភាពអឺរ៉ុប ដោយសួរថា៖តើការផ្តល់ហិរញ្ញប្បទានរបស់អ៊ុយក្រែនបានផ្លាស់ប្តូរលទ្ធផលនៃសង្រ្គាមនេះទេហើយយើងដាក់ទុន៥០ពាន់លានទៀត ហើយមិនមានបញ្ហាអ្វីកើតឡើងមែនដែរឬទេ។
នាយករដ្ឋមន្ត្រីក៏បានយល់ព្រមបង្កើនការរួមចំណែករបស់ស្លូវ៉ាគីចំពោះសហភាពអឺរ៉ុបឬ EU ដែរប្រហែលជា៤០០លានអឺរ៉ូទៀតក្នុងរយៈពេល៤ឆ្នាំខាងមុខ ប៉ុន្តែប្រសិនបើ EU អាចសន្យាថាវានឹងមិនត្រូវបានលួចដោយទីក្រុងគៀវ ។
លោកFico បានប្រាប់អ្នកសារព័ត៌មានដែលបានជួបប្រជុំគ្នាថា៖អ៊ុយក្រែនគឺជាប្រទេសដែលពុករលួយបំផុតនៅក្នុងពិភពលោក ហើយយើងកំពុងកំណត់នូវអ្វីដែលជាការគាំទ្រផ្នែកហិរញ្ញវត្ថុលើសលប់លើការធានាថាប្រាក់របស់អឺរ៉ុបរួមទាំងស្លូវ៉ាគីមិនត្រូវបានក្លែងបន្លំឡើយនាពេលខាងមុខ៕ ប្រែសម្រួល៖ស៊ុនលី