ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ ដោយសារព្យុះសង្ឃរា Otis វាយប្រហារមកលើដែនដី ម៉ិកស៊ិក កើនឡើងដល់៤៨នាក់

ប្រភព ៖ AFP

ម៉ិកស៊ិក៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ លោក Evelyn Salgado អភិបាលរដ្ឋ បានថ្លែងថា ចំនួនអ្នកស្លាប់ ដោយសារព្យុះសង្ឃរា Otis នៅក្នុងរដ្ឋ Guerrero របស់ប្រទេសម៉ិកស៊ិក បានកើនឡើងដល់៤៨នាក់ ខណៈចំនួន៣៦នាក់ផ្សេងទៀត កំពុងបន្តបាត់ខ្លួន ។
ទីភ្នាក់ងារការពារជនស៊ីវិល របស់ប្រទេសម៉ិកស៊ិកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សចំនួន៤៣នាក់បានស្លាប់នៅក្នុងទីក្រុងរមណីយដ្ឋាន Acapulco និងចំនួន៥នាក់ទៀតនៅជិតក្រុង Coyuca de Benitez ។

លោកអភិបាលរដ្ឋ បានប្រាប់ដល់លោកប្រធានាធិបតី Andres Manuel Lopez Obrador តាមទូរស័ព្ទថា “ចំនួននេះ វានៅតែជាតួលេខបឋម” នៅឡើយទេ ។

ព្យុះសង្ឃរា Otis ដែលជាព្យុះប្រភេទទី៥ បានបោកបក់មកលើឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៃរដ្ឋ Guerrero កាលពីថ្ងៃពុធ ដែលបណ្តាលឱ្យមានការខូចខាត យ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅក្នុងរមណីយដ្ឋានមាត់សមុទ្រ Acapulco ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសម៉ិកស៊ិក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top