ព័ត៌មានអន្តរជាតិ

មនុស្សរាប់ពាន់នាក់ ដើរដង្ហែក្បួន បង្ហាញការគាំទ្រប៉ាឡេស្ទីន នៅទីក្រុងប៊ែរឡាំង

រូបភាពពី៖​ RT

បរទេស៖យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញមនុស្ស​រាប់​ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​តាម​ដង​ផ្លូវ​នៃ​ទីក្រុង​ប៊ែរឡាំង​ដោយ​ទាមទារ​ឲ្យ​បញ្ចប់អំពើ​ប្រល័យ​ពូជ​សាសន៍​របស់​អ៊ីស្រាអែល​នៅ​តំបន់​ហ្គាហ្សាប៉ុន្តែ អាជ្ញាធរ​មូលដ្ឋាន​បាន​ដាក់​កំហិត​យ៉ាង​ខ្លាំង​ចំពោះ​ការ​តវ៉ាដែលមានការ​គាំទ្រដល់ជន​ប៉ាឡេស្ទីន។

ទីភ្នាក់ងារសារព័ត៌មាន DPA បានរាយការណ៍ថា មនុស្សប្រហែល៦០០០នាក់បានដើរដង្ហែរក្នុងរដ្ឋធានីអាល្លឺម៉ង់ បើទោះបីជាក្រុមឆ្វេងនិយមមួយចំនួនដែលពាក់ព័ន្ធនឹងការរៀបចំការប្រមូលផ្តុំនេះបានអះអាងថាចំនួននេះច្រើនជាងប្រាំដងបានចូលរួមក៏ដោយ។

វីដេអូដែលថតដោយក្រុមការងារ RT បានបង្ហាញថាហ្វូងមនុស្សកាន់ទង់ជាតិប៉ាឡេស្ទីន និងបដាដែលអានថា “បញ្ឈប់ការប្រល័យពូជសាសន៍” “តើមានក្មេងប៉ុន្មាននាក់ដែលត្រូវស្លាប់?” និង “បង្កើតបទឈប់បាញ់ឥឡូវនេះ”ជាដើម ។

គួរឲ្យដឹងដែរថាទីក្រុងប៊ែរឡាំង និងទីក្រុងផ្សេងទៀតរបស់អាល្លឺម៉ង់បានឆ្លើយតបទៅនឹងការផ្ទុះឡើងនៃសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស ដោយហាមឃាត់រាល់បាតុកម្មដែលគាំទ្រប៉ាឡេស្ទីន។ ការតវ៉ាខុសច្បាប់ជាច្រើនបានធ្វើឡើងនៅទីក្រុងប៊ែរឡាំង ដោយមានមន្ត្រីប៉ូលិស៦៥នាក់បានរងរបួស និងបាតុករ១៧៤នាក់ត្រូវបានចាប់ខ្លួននៅឯការប្រមូលផ្តុំដែលបានក្លាយជាអំពើហិង្សានៅក្នុងទីក្រុងកាលពីចុងខែតុលា៕ ប្រែសម្រួល៖ស៊ុនលី

To Top