ព័ត៌មានអន្តរជាតិ

ណាតូ ៖ ជ័យជំនះ របស់រុស្សី នឹងក្លាយទៅជា សោកនាដកម្មមួយ

Global Look Press

បរទេស៖លោក Jens Stoltenberg អគ្គលេខាធិការ នៃប្លុកអង្គការណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃសុក្រថា ជ័យជម្នះរបស់រុស្ស៊ីក្នុងជម្លោះ ជាមួយអ៊ុយក្រែន នឹងប៉ះពាល់ដល់សន្តិសុខ របស់អង្គការណាតូផង និងពិភពលោក ។

យោងតាមការចេញផ្សាយរបស់ RT លោកបានបន្ថែមថា៖ អង្គការណាតូនឹងបន្តគាំទ្រ រដ្ឋាភិបាលទីក្រុងគៀវជាមួយនឹងអាវុធ និងគ្រាប់រំសេវ ដើម្បីបញ្ចៀសលទ្ធផល គ្រោះថ្នាក់ បែបនេះ។

លោក Stoltenberg បាននិយាយនៅក្នុងសន្និសីទកាសែតរួម ជាមួយរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius ក្នុងទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួនកំពុងគាំទ្រ អ៊ុយក្រែន មិនត្រឹមតែដោយសារតែពួកគេបានយល់ព្រម លើវានៅក្នុងកិច្ចប្រជុំផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែ វាជាផលប្រយោជន៍របស់យើងក្នុងការធ្វើដូច្នេះផងដែរ។

គួរឲ្យដឹងដែរថារដ្ឋាភិបាលក្រុង​គៀវ តែងតែ​បាន​ច្រានចោល​ការ​ចរចា ​ជាមួយរដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ម្តង​ហើយ​ម្តង​ទៀត ដោយ​ទាមទារ​ឲ្យ​ដក​ទ័ព​រុស្ស៊ី​ចេញ​ ពី​គ្រប់​ដែនដី​ទាំងអស់ ​ដែល​អ៊ុយក្រែន​ទាមទារ​ជា​របស់​ខ្លួន។

ដោយឡែកប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានរំលឹកឡើងវិញនូវការទាមទារនេះ នៅក្នុងបទសម្ភាសន៍ ជាមួយ រ៉យទ័រ នៅសប្តាហ៍នេះ ដោយបន្ថែមថា ទីក្រុងគៀវ នឹងបន្តការប្រយុទ្ធ ទោះបីជាគ្មានជំនួយពី សហរដ្ឋអាមេរិកក៏ដោយ ប្រសិនបើចាំបាច់ ៕

ប្រែសម្រួល៖ស៊ុនលី

To Top