ព័ត៌មានអន្តរជាតិ

មន្ទីរប៉ង់តាហ្គោន នៅសល់តែ១ពាន់លានដុល្លារទៀត ប៉ុណ្ណោះកញ្ចប់ជំនួយ សម្រាប់អ៊ុយក្រែន

Global Look Press

បរទេស ៖ យោងតាមការដកស្រង់ ដោយកាសែត RT ចេញពីបទសំភាសមួយ រវាងក្រុមមន្ត្រីរបស់មន្ទីរប៉ង់តាហ្គោន សហរដ្ឋអាមេរិក និងក្រុមអ្នកកាសែត កាលពីថ្ងៃសុក្រម្សិលមិញ បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន កាន់តែខើចទៅនៃជំនួយ ជាលុយសម្រាប់ប្រទេស អ៊ុយក្រែន ហើយនឹងកំពុងស្វែងរកវិធី ដើម្បីកាត់បន្ថយកញ្ចប់ ថវិកាទាំងនោះផង។

ក្នុងពេលជាមួយគ្នានេះក្រសួងការពារជាតិ អាមេរិកក៏បានកំពុងតែជំរុញ ឱ្យសភាក្នុងការដោះស្រាយ ការជាប់គាំង និងភ្លើងខៀវចំពោះសំណើ របស់សេតវិមាន សម្រាប់កញ្ចប់ជំនួយថ្មី ដែលមានទំំហំដល់ទៅ១០៦ ពាន់លានដុល្លារបន្ថែមទៀត ដែលរួមមានមូលនិធិ សម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់។

លោកស្រី Sabrina Singh អ្នកនាំពាក្យរង របស់មន្ទីរបញ្ចកោណ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានចំណាយ ប្រហែល៩៥ភាគរយទៅហើយ នៃមូលនិធិពីមុន សម្រាប់ប្រទេសអ៊ុយក្រែន។

អ្នក​ស្រី​បាន​បន្ត​ថា​មាន​តែ​ប្រហែល ១ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ចំណោម​ចំនួន​សរុប​ដែល​នៅ​តែ​មិន​បាន​ចំណាយ​។ លុយដែលនៅសល់នឹងត្រូវបានប្រើ ដើម្បីបញ្ជូនសម្ភារៈយោធាពី ស្តុកដែលមានស្រាប់ទៅកាន់អ៊ុយក្រែន ហើយជំនួសវាដោយការបញ្ជា ទិញថ្មីប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top