ព័ត៌មានអន្តរជាតិ

លោក Trump៖ ការព្រមាននុយក្លេអ៊ែរ គឺជាការគម្រាមកំហែង របស់សកលលោក

បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយនៅក្នុងបទសម្ភាសន៍ មួយកាលពីថ្ងៃម្សិលមិញថា ការគំរាមកំហែងពិតប្រាកដ ចំពោះពិភពលោកមិនមែនជា ការឡើងកំដៅផែនដីទេ ប៉ុន្តែជា ការឡើងកំដៅនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ពីសង្គ្រាមបរមាណូដែលអាចកើតមាន។

យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតីរូបនេះ ក៏បានចង្អុលទៅសេតវិមាន និងរដ្ឋបាលរបស់លោកBiden ថាជាហេតុផល ដែលអ្វីគ្រប់យ៉ាងបានក្លាយទៅជា ពេលវេលាដែលគួរឱ្យរន្ធត់ ទាំងនៅក្នុងសហរដ្ឋអាមេរិកនិងនៅជុំវិញពិភពលោក ចំពោះមុខបញ្ហាអាវុធប្រល័យលោក។

លោក Trump ដែលជាប្រធានាធិបតីចន្លោះឆ្នាំ២០១៧ និង២០២១ កំពុងឈរឈ្មោះសម្រាប់តំណែងនេះសាជាថ្មីម្តងទៀត ហើយគាត់បានផ្ដល់បទសម្ភាសន៍ ផ្តាច់មុខមួយទៅកាន់ក្រុមហ៊ុន Univision របស់អេស្ប៉ាញ-អាមេរិកនៅឯរមណីយដ្ឋាន Mar-a-Lago របស់គាត់ក្នុងរដ្ឋ Florida កាលពីល្ងាចថ្ងៃព្រហស្បតិ៍ចំពោះបញ្ហាមួយនេះ។

លោកTrump បានប្រាប់ Enrique Acevedo របស់ Univision បែបនេះថា៖កាលពីបីឆ្នាំមុន យើងមិនមានបញ្ហាអ្វីទេយើងមិនមានអតិផរណាទេ យើងមិនមានបញ្ហាអ៊ុយក្រែនទេ យើងមិនមានបញ្ហាអីស្រាអែលទេ យើងមិនមានបញ្ហាអ្វីទាំងអស់ហើយ យើង​មាន​ព្រំដែន​ដែល​មាន​សុវត្ថិភាព ​បំផុត​មិន​ធ្លាប់​មាននិងសូម្បីតែសេដ្ឋកិច្ចអាមេរិក ក៏នៅតែជាសេដ្ឋកិច្ចដ៏ខ្លាំងមួយ របស់ពិភពលោកប៉ុន្តែពេល​នេះ អ្វី​ៗ​គឺ​គួរ​ឲ្យ​រន្ធត់។ អ្នកអាចនឹងបញ្ចប់ នៅក្នុងសង្គ្រាមលោកលើកទី៣ទៅវិញ៕

ប្រែសម្រួល៖ ស៊ុន លី

To Top