ព័ត៌មានអន្តរជាតិ

យូអិន៖ អ៊ីស្រាអែល កំពុងបំផ្លិចបំផ្លាញសេដ្ឋកិច្ច របស់ប៉ាឡេស្ទីន

Xinhua

បរទេស៖ ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់បានជះឥទ្ធិពលសេដ្ឋកិច្ច យ៉ាងធ្ងន់ធ្ងរទៅលើតំបន់ West Bank និង Gaza ដែលផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ ៤,២ភាគរយ ក្នុងមួយខែចាប់តាំងពីការ ប្រយុទ្ធគ្នាបានផ្ទុះឡើង ។

យោងតាមការចេញផ្សាយរបស់ RT តួលេខនេះបានធ្វើឡើងពីរបាយការណ៍ របស់អង្គការសហប្រជាជាតិដោយក្នុងនោះ វាបានបន្ថែមថាមនុស្សប្រមាណជា ៤០ម៉ឺននាក់ បានធ្លាក់ចូលទៅក្នុងបន្ទាត់នៃ ភាពក្រីក្រក្នុងអំឡុងពេលដូចគ្នានេះ។

យោងតាមឯកសារដែល បានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ដោយកម្មវិធីអភិវឌ្ឍន៍របស់ អង្គការសហប្រជាជាតិ និងគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់អាស៊ីខាងលិច (ESCWA) បានបង្ហាញនូវការភ្ញាក់ផ្អើល ចំពោះសកម្មភាពសេដ្ឋកិច្ចប៉ាឡេស្ទីន មានសភាពធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។

កម្មវិធីនេះក៏បានលើកឡើងពីការឡោមព័ទ្ធ ទាំងស្រុងនៃតំបន់ហ្គាហ្សា ការបំផ្លិចបំផ្លាញរដ្ឋធានី ការផ្លាស់ទីលំនៅដោយបង្ខំ និងការរឹតត្បិតលើចលនាមនុស្ស និងទំនិញនៅតំបន់ West Bank ផងដែរដែលសុទ្ធតែជាកត្តាបណ្តាលឲ្យ មានផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងខ្លាំងក្លាបែបនេះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top