បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រាប់ សារព័ត៌មាន BBC នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសុក្រថា ជនស៊ីវិលកំពុងទទួលរង ពីការទម្លាក់គ្រាប់បែកនៅហ្គាហ្សា ហើយបញ្ហានេះត្រូវតែបញ្ឈប់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Macron បាននិយាយថាប្រទេសបារាំង “ថ្កោលទោសយ៉ាងច្បាស់” ការវាយប្រហាររបស់ពួកហាម៉ាសនៅថ្ងៃទី ៧ ខែតុលា។ “យើងចែករំលែកការឈឺចាប់របស់ [អ៊ីស្រាអែល] ហើយយើងចែករំលែកនូវឆន្ទៈ របស់ពួកគេក្នុងការកម្ចាត់អំពើភេរវកម្ម។ យើងដឹងថា អំពើភេរវកម្មមានន័យ យ៉ាងណានៅប្រទេសបារាំង»។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា មិនមានហេតុផលណាមួយចំពោះ ការទម្លាក់គ្រាប់បែកដែលកំពុងបន្ត លើជនស៊ីវិលនៅតំបន់ហ្គាហ្សានោះទេ។
លោកប្រធានាធិបតីបារាំង បានមានប្រសាសន៍ទៀតថា “វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើងទាំងអស់គ្នា ដោយសារតែគោលការណ៍របស់យើង ដោយសារតែយើងជាលទ្ធិប្រជាធិបតេយ្យ វាជារឿងសំខាន់សម្រាប់ពាក់កណ្តាលដល់រយៈពេលវែង ក៏ដូចជាសម្រាប់សន្តិសុខរបស់អ៊ីស្រាអែលផងដែរ ដែលត្រូវទទួលស្គាល់ថាជីវិតទាំងអស់មានសារៈសំខាន់” ។
លោក Macron បាននិយាយជាមួយ BBC មួយថ្ងៃបន្ទាប់ពីទីក្រុងប៉ារីសបានរៀបចំ សន្និសីទជំនួយមនុស្សធម៌អំពីតំបន់ហ្គាហ្សា។ ប្រធានាធិបតីបារាំងបាននិយាយថា “ការសន្និដ្ឋានច្បាស់លាស់” នៃរដ្ឋាភិបាល និងទីភ្នាក់ងារទាំងអស់ដែលបានចូលរួមគឺ “មិនមានដំណោះស្រាយអ្វីក្រៅពីការផ្អាកឱ្យមនុស្សធម៌ដំបូង ឆ្ពោះទៅរកបទឈប់បាញ់ ដែលនឹងអនុញ្ញាតឱ្យ [ពួកយើង] ការពារ… ជនស៊ីវិលទាំងអស់មិនមានពាក់ព័ន្ធនឹងភេរវករទេ»៕
ប្រែសម្រួលៈ ណៃ តុលា
