ព័ត៌មានអន្តរជាតិ

លោក He Lifeng ឧបនាយករដ្ឋមន្ត្រីចិន ជួបពិភាក្សាការងារ ជាមួយលោកស្រីJanet L. Yellenរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក

ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា លោក He Lifeng ឧបនាយករដ្ឋមន្ត្រីចិន និងជាអ្នកដឹកនាំភាគីចិន ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន -អាមេរិក បានបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក តបតាមការអញ្ជើញ ក្នុងអំឡុងពេលទស្សនកិច្ច លោកបានធ្វើការចរចាជាច្រើន លើកជាមួយលោកស្រីJanet L. Yellenរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក ។ ភាគីទាំងពីរបានធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តគំនិតឯកភាពរួមដ៏សំខាន់ របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ហើយធ្វើការងារត្រៀម ពីសមិទ្ធផលសេដ្ឋកិច្ច សម្រាប់កិច្ចជំនួបរវាងប្រមុខរដ្ឋ នៃប្រទេសទាំងពីនៅក្រុងសេនហ្វ្រេនស៊ីស្កូ ដើម្បីជំរុញឱ្យទំនាក់ទំនង សេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងប្រទេសចិន និងអាមេរិកវិលត្រឡប់ទៅមាគ៌ា អភិវឌ្ឍន៍ប្រកប ដោយភាពល្អបរិសុទ្ធនិងភាពនឹងនរ ។

ភាគីទាំងពីរបានឈាន ដល់គំនិតឯកភាពរួមសំខាន់ៗ ដូចពោលខាងក្រោម ៖
១ ឯកភាពបង្កើន ការប្រាស្រ័យទាក់ទង ស្វែងរកគំនិតឯកភាព គ្រប់គ្រងការខ្វែងគំនិត ចៀសវាងការបង្កើន ភាពតានតឹងនៃការកកិត ដោយសារការភាន់ច្រឡំ និងរឿង ដែលកើតឡើងដោយចៃដន្យ ។ ស្វាគមន៍ បង្កើតក្រុមការងារ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រវាងប្រទេសចិននិង អាមេរិកព្រមទាំងរៀបចំកិច្ចប្រជុំ ។
២ សង្កត់ធ្ងន់ថា ប្រទេសចិន និងអាមេរិកមិនស្វែងរកការផ្តាច់ទំនាក់ទំនង ផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទេ ស្វាគមន៍អភិវឌ្ឍ ទំនាក់ទំនង សេដ្ឋកិច្ចប្រកប ដោយភាពល្អបរិសុទ្ធ ដើម្បីបង្កើតបរិយាកាសប្រកួតប្រជែង ប្រកបដោយយុត្តធម៌ សម្រាប់សហគ្រាសនិងកម្មករនៃប្រទេសទាំងពីរ ក្នុងន័យបង្កើនសុភមង្គល របស់ប្រជាជននៃប្រទេសទាំងពីរ ។
៣ ឯកភាពរួមគ្នាឆ្លើយ តបបញ្ហាប្រឈម រួមមានកំណើនសេដ្ឋកិច្ច ស្ថិរភាពនិងការត្រួតពិនិត្យ ខាងហិរញ្ញវត្ថុ ។ ឯកភាពធ្វើកិច្ចសហប្រតិបត្តិការ ស្តីពីបញ្ហាសេដ្ឋកិច្ចពាក់ព័ន្ធនឹង បម្រែបម្រួលអាកាសធាតុ បញ្ហាបំណុលនៃអង្គភាពសេដ្ឋកិច្ច ដែលមានប្រាក់ចំណូលទាប និងមានទីផ្សាងើបឡើងថ្មី ។ ឯកភាពពង្រឹងរចនាសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ជំរុញឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ បន្ថែមកូតាឥណទានដែលមានអត្ថន័យ ពន្លឿនការធ្វើកំណែទម្រង់ ធនាគារអភិវឌ្ឍន៍ពហុភាគី ឱ្យមានភាពកាន់តែល្អប្រសើរ កាន់តែធំនិងកាន់តែមានប្រសិទ្ធភាព ៕ អត្ថបទនិងរូបភាព ដោយវិទ្យុមិត្តភាព កម្ពុជាចិន

To Top