ព័ត៌មានអន្តរជាតិ

ធ្វើឱ្យតន្ត្រី ដែលឆ្លងរំលងមហាសមុទ្រប៉ាស៊ីហិ្វក បង្ហាញពីចំណងមិត្តភាពរវាងចិន និងអាមេរិក

ថ្ងៃទី១០ ខែវិច្ឆិកា មហោស្រពតន្ត្រីអបអរសាទរគម្រប់ខួប៥០ឆ្នាំ នៃការបំពេញទស្សនកិច្ចនៅប្រទេសចិនរបស់ក្រុមតន្ត្រីស៊ីមហ្វូនីក្រុងPhiladelphiaបានធ្វើឡើងនៅរោងមហោស្រពជាតិចិន ។ ចាប់តាំងពីឆ្នាំ១៩៧៣មក ក្រុមតន្ត្រីស៊ីមហ្វូនីក្រុងPhiladelphia បានរួមចំណែកដ៏សំខាន់ដល់ការបង្កើនចំណងមិត្តភាពនិងការយល់ដឹងពីគ្នាទៅវិញទៅមករវាងចិននិងអាមេរិក ។ ដំណើរទស្សនកិច្ចលើកនេះគឺជាការបន្តវេនចំណងមិត្តភាពខាងតន្ត្រីរវាងក្រុមតន្ត្រីស៊ីមហ្វូនីក្រុង Philadelphia និងប្រជាជនចិនអស់រយៈពេលពាក់កណ្តាលសតវត្សរ៍ ។

កាលពីឆ្នាំ១៩៧៣ ក្រុមតន្ត្រីស៊ីមហ្វូនីក្រុង Philadelphia បានបំពេញទស្សនកិច្ចជាលើកដំបូងនៅប្រទេសចិន ហើយបានក្លាយជា “បេសកជនវប្បធម៌”ក្នុងប្រវិត្តសាស្ត្រដើម្បីធ្វើឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកមានភាពប្រក្រតីឡើងវិញ ។ បន្ទាប់មក ទាំងមុនទាំងក្រោយ ក្រុមតន្ត្រីស៊ីមហ្វូនីក្រុង Philadelphia បានបំពេញទស្សនកិច្ចនៅប្រទេសចិនចំនួន១២លើក ដែលមិនត្រឹមតែជាសក្សីនៃបម្រែបម្រួលយ៉ាងខ្លាំងនៃមជ្ឈដ្ឋានតន្រ្តីចិនប៉ុណ្ណោះទេ ថែមទាំងក៏បានបន្តវេនចំណងមិត្តភាពរវាងចិននិងអាមេរិកតាមរយៈតន្ត្រីផងដែរ ។

លោក Davyd Boot ជាអ្នកលេងវីយូឡុងនៃក្រុមតន្ត្រីស៊ីមហ្វូនីក្រុង Philadelphia កាលពី៥០ឆ្នាំមុន លោកធ្លាប់អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិនជាមួយក្រុមតន្ត្រីស៊ីមហ្វូនីក្រុងPhiladelphia ។ លោកសម្គាល់ឃើញថា តន្ត្រីជាភាសាសកលម្យ៉ាង ដែលអាចលុបបំបាត់ឧបសគ្គខាងវប្បធម៌ និងបង្កើតជាស្ពានសម្រាប់ការប្រាស្រ័យទាក់ទងរវាងមនុស្សនិងមនុស្ស ។

ខណៈពេលយប់ថ្ងៃដដែលដែលរៀបចំមហោស្រពតន្ត្រីអបអរសាទរគម្រប់ខួប៥០ឆ្នាំនៃការបំពេញទស្សនកិច្ចនៅប្រទេសចិនរបស់ក្រុមតន្ត្រីស៊ីមហ្វូនីក្រុងPhiladelphia ក្រសួងការបរទេសចិនបានប្រកាសដា តបតាមការអញ្ជើញ លោកXi Jinpingប្រធានរដ្ឋចិននឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចជំនួបរវាងប្រមុខរដ្ឋចិននិងអាមេរិក ព្រមទាំងចូលរួមកិច្ចប្រជុំក្រៅផ្លូវការលើកទី៣០នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក(APEC) ។

ទំនាក់ទំនងរវាងចិននិងអាមេរិកបានឈានចូល “វេលាក្រុងSan Francisco ”ជាផ្លូវការ ។ ប៉ុន្តែផ្លូវឆ្ពោះទៅកាន់ក្រុង San Francisco គឺមិនមែនមានភាពរលូនទេ ។ ដូចការចង្អុលបង្ហាញរបស់អ្នកជំនាញមួយចំនួនដែលបានលើកឡើងថា ការប្រាស្រ័យទាក់ទងថ្មីបំផុតរវាងចិននិងអាមេរិកបានបង្ហាញឱ្យឃើញថា ពិភពលោកលែងគ្រប់គ្រងដោយសហរដ្ឋអាមេរិកតែម្នាក់ឯងទៀតហើយ ប្រឈមនឹងឥទ្ធពលរបស់ចិននៅទូទាំងពិភពលោកដែលមានភាពកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ អាមេរិកនឹងស្វែងរកវិធីរួមរស់នៅជាមួយប្រទេសចិនដោយខានមិនបាន ៕ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top