ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ចង់ឲ្យលោក Tony Blair ធ្វើជាអ្នកសម្របសម្រួល មនុស្សធម៍ សម្រាប់តំបន់ហ្គាហ្សា

xinhua

បរទេស ៖ អ៊ីស្រាអ៊ែលកំពុងពិចារណា ក្នុងការជួលអតីត នាយករដ្ឋមន្ត្រី អង់គ្លេសលោក Tony Blair ជាអ្នកសម្របសម្រួល មនុស្សធម៌សម្រាប់តំបន់ហ្គាហ្សា នេះបើយោងតាមការ ចេញផ្សាយរបស់កាសែត RTកាលពីថ្ងៃចន្ទម្សិលមិញនេះ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងការប៉ុនប៉ងដើម្បីបន្ធូរបន្ថយ ការព្រួយបារម្ភជាអន្តរជាតិ លើការស្លាប់ជនស៊ីវិលលើសលប់ នៅក្នុងបញ្ហាជម្លោះ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសគឺជាអ្វីដែលរដ្ឋាភិបាល ក្រុងយេរូសាឡឹម នឹងព្យាយាមធ្វើ ចំពោះកិច្ចការងារនេះ។

តាមសេចក្តីរាយការណ៍ នាយករដ្ឋមន្ត្រី Benjamin Netanyahu សង្ឃឹមថា បទពិសោធន៍ការទូតរបស់លោក Blair នៅក្នុងតំបន់នឹងផ្តល់ភាពស្របច្បាប់ ដល់យុទ្ធនាការយោធារបស់អ៊ីស្រាអែល និងលុបបំបាត់ការទាមទារ អន្តរជាតិសម្រាប់បទឈប់បាញ់ ចំពេលមានវិបត្តិមនុស្សធម៌ដ៏ធំ និងការស្លាប់ជនស៊ីវិលរាប់ពាន់នាក់។

គួរឲ្យដឹងដែរថាលោក Blair ក៏ធ្លាប់បានបម្រើការជាបេសកជនប្រចាំប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីនសម្រាប់មជ្ឈិមបូព៌ា Quartet ដែលបង្កើតឡើង ដោយសហរដ្ឋអាមេរិក រុស្ស៊ី សហភាពអឺរ៉ុប និងអង្គការ សហប្រជាជាតិ បន្ទាប់ពីបានលាលែងពីតំណែង ជាមេដឹកនាំចក្រភពអង់គ្លេស នាពេលកន្លងមក ៕

ប្រែសម្រួល៖ស៊ុនលី

To Top