ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំកំពូល APEC ប្រឈមមុខនឹងឧបសគ្គ ក្នុងការឈានដល់ការឯកភាពគ្នា ចំពេលមានជម្លោះពាណិជ្ជកម្ម និងសង្គ្រាម

Kyodo

សាន់ហ្វ្រាន់ស៊ីស្កូ៖ មេដឹកនាំនៃសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកទាំង ២១ ដែលមានចំនួនសរុបជាងពាក់កណ្តាលនៃ ពាណិជ្ជកម្មសកលបានប្រឈមមុខនឹង ការប្រឈមយ៉ាងខ្លាំងក្នុងការព្យាយាម ឈានដល់ការឯកភាពគ្នា ខណៈដែលកិច្ចប្រជុំកំពូលរបស់ ពួកគេបានដំណើរការកាលពីថ្ងៃពុធ ចំពេលមានការប្រកួតប្រជែង រវាងសហរដ្ឋអាមេរិក និងចិន សង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន និងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស។

ថ្មី​ៗ​ពី​កិច្ច​ប្រជុំ​ដែល​មាន​ភាព​ច្របូកច្របល់​ នៅ​មុន​ថ្ងៃ​ជាមួយ​ប្រធានាធិបតី​ចិនលោក ស៊ី ជិនពីង ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ចូ បៃដិន កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​កិច្ច​ប្រជុំ​កំពូល ​វេទិកា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក​នៅ​ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ជាមួយ​នឹង​លោក​ប្រធានាធិបតី​រុស្ស៊ីលោក វ្លាឌីមៀ ពូទីន ម្តង​ទៀត។

សហរដ្ឋអាមេរិក មានបំណងបញ្ចេញសេចក្តីថ្លែងការណ៍ រួមមួយដើម្បីបញ្ចប់កិច្ចពិភាក្សានៅថ្ងៃសុក្រនេះ ដោយគ្របដណ្តប់លើបញ្ហាជាច្រើន ដែលជះឥទ្ធិពលដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគពិភពលោក។

APEC គឺជាវេទិកាមួយដែលរៀបចំឡើង ដើម្បីលើកកម្ពស់ពាណិជ្ជកម្មសេរីពហុភាគី ប៉ុន្តែការរឹតបន្តឹងពាណិជ្ជកម្មក្រោម ឈ្មោះការពារផលប្រយោជន៍សន្តិសុខជាតិ និងការអំពាវនាវដែលកំពុងកើនឡើង សម្រាប់ដំណើរការឡើងវិញនូវខ្សែសង្វាក់ផ្គត់ផ្គង់ ដែលពឹងផ្អែកលើប្រទេសចិនសម្រាប់ធាតុសំខាន់ៗដូចជា semiconductors បានបោះស្រមោលលើកិច្ចខិតខំ ប្រឹងប្រែងសេរីភាវូបនីយកម្ម ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top