ព័ត៌មានអន្តរជាតិ

ឥណ្ឌា បាញ់ទំលាក់ដ្រូន ដឹកជញ្ជូនថ្នាំញៀន ១៣គ្រឿង ចេញពីប៉ាគីស្ថាន

ប្រភព ៖ AFP

បរទេស៖កាសែត Hindustan Times របស់ប្រទេសឥណ្ឌា បានរាយការណ៍ កាលពីថ្ងៃចន្ទម្សិលមិញថា ឆ្មាំព្រំដែននៅក្នុងប្រទេសឥណ្ឌា បានបាញ់ទម្លាក់យន្តហោះគ្មាន មនុស្សបើកយ៉ាង ហោចណាស់១៣ គ្រឿងដែលដឹក គ្រឿងញៀនឆ្លង កាត់ព្រំដែនរបស់ប្រទេស ជាមួយប៉ាគីស្ថាន ក្នុងសប្តាហ៍កន្លងមកនេះ។

ប្រភពដដែលបានសរសេរទៀតថា ភូមិចំនួនពីរក្នុងរដ្ឋ Punjab ដែលជាកន្លែងដែលឧប្បត្តិហេតុ ត្រូវបានគេរាយការណ៍ត្រូវ បានគេដាក់ឱ្យមានការប្រុង ប្រយ័ត្នខ្ពស់ បន្ទាប់ពីមានការឈ្លានពាន។

មន្ត្រីកងកម្លាំងសន្តិសុខព្រំដែន ដែលហៅកាត់ថាBSFម្នាក់បាននិយាយថា ការឆ្លងកាត់យន្តហោះគ្មាន មនុស្សបើកត្រូវបានរាយការណ៍ នៅក្នុងស្រុក Tarn Taran និង Amritsar ជនបទដែលជាប់ព្រំដែនប៉ាគីស្ថាន។

គួរឲ្យដឹងដែរថា របាយការណ៍បានអះអាងថា ករណីដំបូង នៃយន្តហោះគ្មានមនុស្ស បើកដឹកគ្រឿងញៀន ពីប្រទេសប៉ាគីស្ថាន ត្រូវបានរាយការណ៍តាំងតែពីឆ្នាំ២០១៩ មកម្ល៉េះហើយក្នុងរយៈពេលប៉ុន្មានឆ្នាំបន្តបន្ទាប់គ្នា ចំនួនបានកើនឡើង គួរឱ្យកត់សម្គាល់ ដោយយន្តហោះគ្មាន មនុស្សបើកចំនួន៦៤គ្រឿង ត្រូវបានបាញ់ទម្លាក់ រហូតមកដល់ពេលនេះ ក្នុងឆ្នាំ២០២៣ប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top