ព័ត៌មានអន្តរជាតិ

លោក Zelensky អំពាវនាវ ឲ្យមានការផ្លាស់ប្តូរ ជាបន្ទាន់នូវរបៀប ធ្វើការងារក្នុងជួរយោធា

ប្រភព ៖AFP

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានទទូចលើការផ្លាស់ប្តូរ ជាមូលដ្ឋាន ចំពោះវិធីដែលយោធាអ៊ុយក្រែន គ្រប់គ្រងការស្លាប់ និងរបួសនៅសមរភូមិ បន្ទាប់ពីបណ្តេញមេបញ្ជាការ កងកម្លាំងពេទ្យ ឧត្តមសេនីយ៍ទោ Tatyana Ostashchenko កាលពីល្ងាចថ្ងៃអាទិត្យ ។

ការសម្រេចចិត្តនេះ បានកើតឡើង បន្ទាប់ពីកិច្ចប្រជុំរបស់ Zelensky ជាមួយ Rustem Umerov ដែលជារដ្ឋមន្ត្រីការពារជាតិ ដែលត្រូវបានតែងតាំង នាពេលថ្មីៗនេះ ចំពេលមានការរិះគន់នៅទីក្រុងគៀវ អំពីការបរាជ័យ នៃការវាយលុកនៅរដូវក្តៅ របស់ខ្លួនប្រឆាំងនឹងរុស្ស៊ី។

លោក Zelensky បាននិយាយថា ៖នៅមានពេលតិចតួចដើម្បីរង់ ចាំលទ្ធផលហើយ សកម្មភាពរហ័ស គឺចាំបាច់សម្រាប់ការផ្លាស់ប្តូរ នាពេលខាងមុខ ដោយបន្ថែមថាយោធាអ៊ុយក្រែន ត្រូវការនូវរបៀបធ្វើការកម្រិតថ្មី ជាមូលដ្ឋានជាពិសេសការគាំទ្រផ្នែកវេជ្ជសាស្រ្ត ។

គួរឲ្យដឹងដែរថាលោកUmerov ដែលបានជំនួសតំណែងរដ្ឋមន្ត្រីការពារជាតិលោក Aleksey Reznikov តាំងតែពីខែកញ្ញាមកម្ល៉េះ។

តាមការប៉ាន់ប្រមាណរបស់រុស្ស៊ី ទាហានអ៊ុយក្រែនយ៉ាងហោចណាស់ ៩០០០០នាក់ បានបាត់បង់ជីវិត ក្នុងអំឡុងពេលបួនខែ នៃការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរ នៅភាគខាងត្បូង ៕
ប្រែសម្រួល៖ស៊ុនលី

To Top