ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ី ចំនួន៧៥គ្រឿង

រូបភាពពី៖​ AFP

គៀវ៖ ប្រភពពីទីភ្នាក់ងារ AFP បានចុះផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ប្រទេសអ៊ុយក្រែន បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន៧៤គ្រឿងក្នុងចំណោមចំនួន៧៥គ្រឿងដែលរុស្ស៊ីបានបាញ់បង្ហោះពេញមួយយប់ នៅក្នុងអ្វីដែលខ្លួនបានឲ្យដឹងថា គឺជាការវាយប្រហារដ៏ធំបំផុតចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន ។

កងទ័ពអ៊ុយក្រែនបានឲ្យដឹងថា ប្រទេសរុស្ស៊ី បានចាប់ផ្តើម “ចំនួនកំណត់ត្រា” នៃយន្តហោះគ្មានមនុស្សបើក Shahed ផលិតដោយអ៊ីរ៉ង់ ដែលភាគច្រើនបានកំណត់គោលដៅលើទីក្រុង គៀវ ដែលបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនី ខណៈដែលសីតុណ្ហភាពធ្លាក់ចុះក្រោមសូន្យ ។

ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបានកើតឡើងនៅពេលដែលអ៊ុយក្រែន ប្រារព្ធទិវាចងចាំ Holodomor ដោយរំលឹកដល់ការអត់ឃ្លានឆ្នាំ១៩៣០របស់មនុស្សរាប់លាននាក់នៅក្នុងប្រទេសអ៊ុយក្រែនស្ថិតក្រោមការគ្រប់គ្រងរបស់មេដឹកនាំផ្តាច់ការសូវៀត Joseph Stalin ។

ឧត្តមសេនីយ Mykola Oleshchuk មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន បានលើកឡើងថា “សត្រូវបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកវាយប្រហារជាច្រើននៅអ៊ុយក្រែន! ទិសដៅសំខាន់នៃការវាយប្រហារគឺទីក្រុង គៀវ” ។

កងទ័ពអាកាសបានឲ្យដឹងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក Shahed ចំនួន៧៤គ្រឿងក្នុងចំណោម៧៥ គ្រឿង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top