ប៉េកាំង ៖ អ្នកនាំពាក្យ ក្រសួងការបរទេសជប៉ុន បានឲ្យដឹងថា ភាគីជប៉ុន ត្រូវតែចូលរួមនៅក្នុងការពិគ្រោះយោបល់ ដោយស្មោះអស់ពីចិត្ត ជាមួយភាគីពាក់ព័ន្ធ ហើយរៀបចំឱ្យមានការត្រួតពិនិត្យរយៈពេលវែងឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីជៀសវាងផលវិបាក ដែលមិនអាចថយក្រោយបាន ដែលកើតចេញពីការបង្ហូរទឹក កខ្វក់នុយក្លេអ៊ែរហ្វូគូស៊ីម៉ា ទៅក្នុងមហាសមុទ្រ។
អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានសួរ ឱ្យធ្វើអត្ថាធិប្បាយលើ របាយការណ៍ ដែលថាក្រុមហ៊ុន Tokyo Electric Power Company (TEPCO) ថ្មីៗនេះបានចាប់ផ្តើមការ កំណត់អត្តសញ្ញាណការខូចខាត និងសំណងជនរងគ្រោះក្នុងស្រុកពីការបញ្ចេញទឹកវិទ្យុសកម្មហ្វូគូស៊ីម៉ា ចូលទៅក្នុងមហាសមុទ្រ ចូលដល់ខែទី៣។
លោកបានលើកឡើងថា “ការហូរចេញពីមហាសមុទ្រនៃទឹកកខ្វក់ ហ្វូគូស៊ីម៉ា បស់ប្រទេសជប៉ុន ប៉ះពាល់ដល់សុខភាពមនុស្សជាតិ បរិស្ថានសមុទ្រពិភពលោក និងផលប្រយោជន៍សាធារណៈអន្តរជាតិ”។
លោកបានបន្ថែមថា ប្រទេសជប៉ុន ត្រូវការយកចិត្តទុក ដាក់យ៉ាងខ្លាំង ចំពោះកង្វល់ក្នុងស្រុក និងអន្តរជាតិក្នុងលក្ខណៈដូចគ្នា ជាពិសេសការព្រួយបារម្ភខ្លាំង របស់ប្រទេសជិតខាង ទំនាក់ទំនង ជាមួយភាគីពាក់ព័ន្ធ ជាមួយនឹងអាកប្បកិរិយា ប្រកបដោយការទទួលខុសត្រូវ និងស្ថាបនា ហើយដោះស្រាយយ៉ាង យកចិត្តទុកដាក់ ចំពោះតម្រូវការស្របច្បាប់ សម្រាប់ការកំណត់អត្តសញ្ញាណការខូចខាត និងសំណងពីភាគីពាក់ព័ន្ធ។
ដោយកត់សម្គាល់ថា ជាមួយនឹងទឹកកខ្វក់នុយក្លេអ៊ែរហ្វូគូស៊ីម៉ា កាន់តែច្រើនត្រូវបានបោះចោលទៅក្នុងសមុទ្រ លោក បានបន្ដថា ភាគីជប៉ុន ត្រូវតែចូលរួមការពិគ្រោះយោបល់ ដោយស្មោះអស់ពីចិត្តជាមួយអ្នកពាក់ព័ន្ធ ជាពិសេសប្រទេសជិតខាងរបស់ខ្លួន រៀបចំឱ្យមានការរៀបចំការ ត្រួតពិនិត្យរយៈពេលវែង ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ក្នុងលក្ខណៈទូលំទូលាយ មានប្រសិទ្ធភាព និងឯករាជ្យ ហើយមានការចូលរួម ពីភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជៀសវាងផលវិបាក ដែលមិនអាចថយក្រោយបាន ដែលកើតចេញសកម្មភាពនេះ៕
ប្រែសម្រួល ឈូក បូរ៉ា